• 2020-08-12 02:05:43
  • បាល់ទាត់

កក្រើក Sevilla ឡើង​ប៉ះ Man Utd វគ្គ​៤​ក្រុម​ចុងក្រោយ Europa League

  • 2020-08-12 02:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Sevilla នឹង​ឡើង​ទៅ​ជួប Manchester United ក្នុង​វគ្គ​ Semi-Final ពាន​រង្វាន់ Europa League បន្ទាប់​ពី​យក​ឈ្នះ Wolves លទ្ធផល ១-០ កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត Wolves មាន​ឱកាស​អាច​រក​គ្រាប់​បាល់បាន​មុន​ ប៉ុន្តែ​កីឡាករ Raul Jimenez ទាត់​ប៉េណាល់ទី​អត់​ចូល​នៅ​នាទី​១៣។ ការ​ប្រកួត​ត្រូវ​រងចាំ​ដល់​នាទី​៨៨ ទើប Sevilla សម្រេច​ទី​បាន​ដោយ​កីឡាករ Lucas Ocampos ដែល​ជា​គ្រាប់​ជ័យជម្នះ​តែ​ម្ដង។

ដូច្នេះ Sevilla ដែល​ជា​ចាត់​ទុក​ជា​អធិរាជ​នៅ Europa League ឡើង​ជួប United ដែល​កំពុង​ឡើង​ជើង។ សម្រាប់ Shakhtar Donetsk ក៏​បាន​ឈាន​ចូល​វគ្គ​៤​ក្រុម​ចុងក្រោយ​ដូច​គ្នា ក្រោយ​ឈ្នះ Basel ៤-១ និង​ត្រូវ​ជួប Inter Milan។ ការ​ប្រកួត​វគ្គ Semi-Final ត្រូវ​លេង​នៅ​ថ្ងៃ​ទី ១៦​និង​១៧ ខែ សីហា​​ខាង​មុខនេះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់