- 2020-08-11 13:25:28
- បាល់ទាត់
Conte យល់ថា Lukaku ល្អណាស់ហើយ តែត្រូវចេះធ្វើរឿងមួយ
- 2020-08-11 13:25:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Conte យល់ថា Lukaku ល្អណាស់ហើយ តែត្រូវចេះធ្វើរឿងមួយ
ចន្លោះមិនឃើញ
លោក Antonio Conte គ្រូបង្គោលក្លឹបអ៊ីតាលី Inter Milan បាននិយាយថា ខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Romelu Lukaku មានទម្រង់លេងល្អហើយ តែគេក៏ត្រូវចេះអរគុណក្រុមទាំងមូល ដែលជួយគេឲ្យដល់កម្រិតនេះ។
លោកបាននិយាយថា៖ " វាពិបាកណាស់ក្នុងការនិយាយពីទម្រង់លេងរបស់កីឡាករម្នាក់ៗ ពេលទម្រង់លេងរបស់ក្រុមទាំងមូលល្អខ្លាំង " ។
លោកបានបន្តថា៖ " Lukaku មានរដូវកាលដ៏អស្ចារ្យណាស់ ក្រោមការជួយគាំទ្រដោយក្រុមទាំងមូល។ ខ្ញុំសប្បាយចិត្តណាស់ពេលឃើញគេល្អបែបនេះ តែគេត្រូវចេះអរគុណមិត្តរួមក្រុមរបស់គេទាំងអស់ ដែលជួយគេដល់ថ្នាក់នេះ " ។
Lukaku បានផ្ទេរមក Inter Milan ក្នុងឆ្នាំ២០១៩ ហើយចាប់ពីពេលនោះមក កីឡាកររូបនេះបានស៊ុតចូល ៣១គ្រាប់ ក្នុងចំណោម ៤៩ប្រកួត៕