• 2020-08-11 02:56:56
  • បាល់ទាត់

ស្ងាត់ៗ Liverpool ទិញ​បាន​ខ្សែ​ការពារ​​ឆ្វេង​ម្នាក់​ដែល​គេ​ប្រដូច​ទៅ​នឹង Marcelo

  • 2020-08-11 02:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្វេង Kostas Tsimikas ជឿជាក់​ថា ខ្លួន​បាន​ចូលរួម​ជាមួយ​ក្លឹប​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក បន្ទាប់​ពី​​បំពេញ​រួចរាល់​ផ្លាស់​ពី​ក្លឹប Olympiakos ទៅ​កាន់ Liverpool។

​កីឡាករ​សញ្ជាតិ​ក្រិក​វ័យ​២៤​ឆ្នាំ​​បាន​ចូលរួម​ជាមួយ​ហង្សក្រហម​​ក្នុង​តម្លៃ​ខ្លួន​១១,៧​លាន​ផោន ក្នុង​កុងត្រា​រយៈពេក​៥​ឆ្នាំ ហើយ​ត្រូវ​ប្រជែង​កន្លែង​គ្នា​ជាមួយ​ Andy Robertso នៅ​តំបន់​ការពារ​ខាង​ឆ្វេង។

“ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ និង​មាន​មោទនភាព​​ដែល​បាន​មក​កាន់​ទី​នេះ (Liverpool)។ ខ្ញុំ​នឹង​ប្រឹង​លេង​ឲ្យ​បាន​ល្អ។ សម្រាប់​ខ្ញុំ​វា​គឺ​ជា​ក្លឹប​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក"។ សម្ដី​របស់ Kostas។ Kostas ត្រូវ​បា​គេ​ប្រដូច​ទៅ​នឹង​ខ្សែ​ការពារ​របស់ Real Madrid គឺ Marcelo៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់