• 2020-08-11 02:38:01
  • បាល់ទះ

​​​​​​​ ឃើញ​​​ ឌូក​ ប្រកាស! ​​ពេល​នេះ​ស្មាត់​ធំ​របស់​វិសាខា​ព្រលយ​ថា…

  • 2020-08-11 02:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​​ពេល​ថ្មី​​ៗ​នេះ​ស្មាត់​ធំ ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ ជុក សោភា ( ឌូក ) ​បាន​និយាយ​ថា ឲ្យ​តែ​​គេ​៤​ពេញ​សាច់ មាន​ ដូ, ម៉ីត និង ទង់ (ប៉ះសេ) គេ​ហ៊ាន​ទទួល​ស្មាត់​គ្រប់​កម្រិត​​ក្នុង​ស្រុក​ខ្មែរ​​​វ៉ៃ​ ៤ ស្មើ។ ពេល​នេះ​ស្មាត់​ធំ​មួយ​រូប​របស់​វិសាខា ពិន សារុន ​បាន​ព្រលយ​ថា បើ​អាច​​គេ​ចង់​​ឲ្យ​មាន​ការ​ប្រកួត​លក្ខណៈ​ផ្លូវ​ការ​កើត​ឡើង។

ពិន សារុន

ស្មាត់​ស្ដាំ​​កម្ពស់ ២,០១ ម៉ែត្រ​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​បើ​មានការ​ប្រកួត​ផ្លូវ​ការ​ប៉ះ​​​គ្នា​ជា​មួយ​​ស្មាត់ ឌូក ល្អ ​ប៉ុន្តែ​គឺ​ប្រកួត​ ៦ ស្មើ។ បើ​សិន​មាន​ការ​ប្រកួត​​ពិត​មែន​គេ​ពិត​ជា​សប្បាយ​ចិត្ត​ ព្រោះ​អាច​ប្រកួត ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍​ផង។

​​កីឡាករ​មាន​ដើម​កំណើត​មក​ពី​ស្រុក​គីរីវង់​ខេត្ត​តាកែវ​រូប​នេះ​ បន្ថែម​ថា គ្រប់​កីឡាករ​ដែល​កំពុង​ហ្វឹកហាត់​​មិន​មាន​ការ​ប្រកួត​ ធ្លាក់​​សមត្ថភាព​ធ្លាក់​ចុះ​អស់ហើយ ​ដូច្នេះ​ រុន ​ចង់​ឲ្យ​មាន​ការ​ប្រកួត​​ខ្លះៗ​​​ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​ស៊ីហ្គេម២០២៣។

​​សូម​បញ្ជាក់​ថា ពិន សារុន ជា​កីឡាករ​បាល់ទះ​អាជីព​របស់​ក្លឹប​បាល់ទះ​វិសាខា​ ដែល​ធ្លាប់​បាន​ចេញ​ទៅ​លេង​នៅ​លីគ​បាល់ទះ​អាជីព​ថៃ និង​ហ្វឹកហាត់​នៅ​ទីនោះ​​១​ឆ្នាំ​​ផង​ដែរ​ ៕

ឌូក

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់