• 2020-08-11 02:24:11
  • បាល់ទាត់

Van Persie ​ថា​អ្នក​ចាំទី​ Copenhagen ​យប់​មិញ ​ជា​ប្រកួត​ល្អ​បំផុត​ក្នុង​អាជីព​គេ​ហើយ​

  • 2020-08-11 02:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Copenhagen ​ក្នុង​លទ្ធផល ១-០ ​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Europa League ​។

​១​គ្រាប់​ជ័យជម្នះ​នេះ​ដែរ ​ធ្វើ​បាន​សម្រេច​ដោយ Bruno ​ទាត់​ប៉េណាល់ទី ​នៅ​ម៉ោង​បន្ថែម​ឯ​ណោះ។ ខណៈ​ដែល​ការ​ប្រកួត​ពេញ​៩០​នាទី ​គឺ​ក្រុម Man Utd ​សម្រុក​ខ្លាំង​ដូច​ទឹក​បាក់​ទំនប់ ប៉ុន្តែ​មិន​អាច​ផុត​ដៃ​អ្នក​ចាំទី ​Karl-Johan Johnsson ​បាន​ឡើយ។ ​ការ​ធ្វើ​បាន​ល្អ​របស់​អ្នក​ចាំទី​រូប​នេះ ​សង្គ្រោះ​បាល់​ជាង​១០​គ្រាប់ ធ្វើ​ឱ្យ​អ្នក​វិភាគ​ជា​ច្រើន​សរសើរ​សមត្ថភាព​របស់​គេ​ជា​ខ្លាំង។

​ក្នុង​នោះ​ដែរ ​អតីត​ខ្សែ​ប្រយុទ្ធ ​Robin van Persie ​បាន​និយាយ​ថា​៖ “​គាត់​បាន​ជួយ​សង្គ្រោះ​បាល់​ច្រើន​ណាស់។ ​មិន​មែន​តែ​រឿង​បាល់​ស៊ុត​ចំ​គាត់​នោះ​ទេ គាត់​បាន​ដាក់​ចិត្ត​ដើម្បី​សង្គ្រោះ​វា​តែ​ម្ដង។ ​គាត់​បាន​សង្គ្រោះ​បាល់​ចេញ​ពី Martial ​ដែល​ជា​ការ​ស៊ុត​ដ៏​អស្ចារ្យ​ជាមួយ​ដៃ​ម្ខាង​របស់​គាត់។ នេះ​ជា​ប្រកួត​ល្អ​បំផុត​របស់​គាត់​ហើយ​ក្នុង​អាជីព”។

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ហើយ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​អ៊ីតាលី Inter Milan ​៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់