• 2020-08-10 14:12:50
  • ព័ត៌មាន

Atletico ទម្លាយ​ឈ្មោះ​កីឡាករ ២រូប​ ដែល​ឆ្លង​កូវីដ-១៩ មុន​លេង​ UCL

  • 2020-08-10 14:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Angel Correa និង​ខ្សែ​ការពារ​ Sime Vrsalijko ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩​ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្លឹប​ Atletico Madrid ផ្ទាល់​នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​ទាំង​ពីរ​ខាង​លើ​ត្រូវ​បាន​គេ​ដាក់​បម្រាម​ឲ្យ​ នៅ​ធ្វើ​ចត្តាឡីស័កនៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ និង​ធ្វើ​ការ​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​ទៅ​តាម​គោលការណ៍​សុខាភិបាល​របស់​ប្រទេស​អេស្ប៉ាញ​ ដែល​បាន​កំណត់​ ជៀស​វាង​រីករាល​ដាល​ដល់​អ្នក​ដទៃ​។

យ៉ាង​ណា​មិញ​ ចំពោះ​កីឡាករ​ និង​បុគ្គលិក​ក្នុង​ក្រុម​​ឈុត​ធំ​របស់​ក្លឹប​នេះ​ ក៏​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​ផង​ដែរ​ តែ​សុទ្ធ​តែ​ចេញ​លទ្ធផល​អវិជ្ជមាន​ទាំង​អស់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់​រឿង​ហេតុ​ខាង​លើ​កើត​ឡើង​បែប​នេះ​ ការ​ប្រកួត​រវាង​ Atletico តទល់​នឹង​ Leipzig ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League វគ្គ ៨ក្រុម​ចុងក្រោយ នៅ​ថ្ងៃ​ទី១៣​ ខែ​សីហា​ ឆ្នាំ​២០២០​ខាង​មុខ​ មិន​ទាន់​ដឹង​ថា​អាច​ដំណើរ​ការ​បាន​ ឬក៏​យ៉ាង​ណា​នៅ​ឡើយ​ទេ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់