- 2020-08-10 13:44:25
- ព័ត៌មាន
កីឡាករអ៊ុយក្រែនម្នាក់ត្រូវដេររបួសនៅប្រដាប់ពិសេស ក្រោយស៊ីជង្គង់គ្នាឯង
- 2020-08-10 13:44:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករអ៊ុយក្រែនម្នាក់ត្រូវដេររបួសនៅប្រដាប់ពិសេស ក្រោយស៊ីជង្គង់គ្នាឯង
ចន្លោះមិនឃើញ
ខ្សែការពារអ៊ុយក្រែន លេងនៅក្លឹបបែលហ្សិក Gent កីឡាករ Igor Plastun ត្រូវការដេរមុខរបួសត្រង់ប្រដាប់សំខាន់ ក្រោយរងមួយជង្គង់ពីមិត្តរួមក្រុម ដែលអ្នកចាំទីបែលហ្សិកកីឡាករ Thomas Kaminski អំឡុងការប្រកួតប៉ះនឹងក្លឹប Sint-Truidense។
នៅពេលនោះដែរ ខាងតំបន់ការពាររបស់ Gent ព្យាយាមទប់បាល់ពីក្លឹបគូប្រកួតរបស់ខ្លួន។ នៅពេលបាល់លើកមកតំបន់គ្រោះថ្នាក់ ទាំង Plastun និង Kaminski ហក់បម្រុងនឹង Clear ចេញពីទឹកដី តែសំណាងអាក្រក់អ្នកចាំទី Kaminski ហក់ប៉ះនឹងកន្លែងសំខាន់របស់ខ្សែការពារអ៊ុយក្រែន។
អ្វីដែលអកុសលជាងនោះទៅទៀតគឺ ខាង Sint-Truidense បានបញ្ចូលទីមួយគ្រាប់ទៀត អំឡុងគ្រោះថ្នាក់ចៃដន្យនោះ ខណៈក្លឹបទាំងពីរកំពុងស្មើគ្នា ១-១។
ការប្រកួតនោះបញ្ចប់ទៅដោយ Gent ចាញ់ក្លឹបម្ចាស់ផ្ទះក្នុងលទ្ធផល ២-១៕
ខាងក្រោមនោះជាវីដេអូនៃហេតុការណ៍អកុសលនោះ៖