• 2020-08-10 11:55:09
  • បាល់ទាត់

មាន​ដឹង​ថា​កីឡាករ​ណា​ រក​គ្រាប់​បាល់​ប៉េណាល់ទេ​ បាន​ច្រើន​ជាង​គេ​អត់​ នៅ​សតវត្ស​ទី​ ២១​នេះ​ ?

  • 2020-08-10 11:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ ​រក​បាន​គ្រាប់​បាល់​ពិន័យ​ ១១​ម៉ែត្រ​បានច្រើន​ជាង​គេ​បំផុត ដែល​រក​បាន​ទៅ​ដល់​ ១១៤​គ្រាប់ឯណោះ​ នៅ​ក្នុង​សតវត្ស​ទី​ ២១​នេះ​។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​មួយ​នេះ​ បាន​ចាប់​អាជីព​បាល់ទាត់​នេះ​ តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ​ ដែល​ធ្លាប់​បាន​ចូល​រួម​ការ​ប្រកួត​តូច​ធំ​ ជាង​១០០០ប្រកួត​។

លើស​ពី​នេះ​ទៅ​ទៀត​ Ronaldo ក៏​បាន​រក​គ្រាប់​បាល់​លើស​ពី​ ៧០០​គ្រាប់​ឯណោះ​បើ​គិត​ទាំង​នៅ​ក្នុង​ក្លឹប​ និង​ជម្រើស​ជាតិ។​

យ៉ាង​ណា​មិញ​ មាន​កីឡាករ​ជា​ច្រើន​ទៀត​ ដែល​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ប៉េណាល់ទេ​ ​បន្ទាប់​ពី​ Ronaldo ផង​ដែរ​ដែល​មាន​ដូច​ជា​ ខ្សែ​ប្រយុទ្ធ​ Francesco Totti រក​បាន​ ៧៥​គ្រាប់ និង​ខ្សែ​ប្រយុទ្ធ​ Lionel Messi ក៏​រក​ ៧៥​គ្រាប់​ផង​ដែរ៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់