• 2020-08-07 04:56:01
  • បាល់ទាត់

Sarri ​មិន​ជឿ​ថា​យប់​នេះ ជា​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​ឡើយ​

  • 2020-08-07 04:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Sarri ​មាន​ទំនុក​ចិត្ត​ខ្ពស់​ណាស់​ថា​ក្រុម Juventus ​​របស់​លោក​នឹង​យកឈ្នះ​លើ Lyon នៅ​រាត្រី​នេះ​​បាន ដើម្បី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ដែល​លេង​នៅ​ទឹក​ដី​ព័រទុយហ្គាល់​។

Juventus ​នឹង​ប៉ះ Lyon ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ដើម្បី​ប្រកួត​ជើង​ទី​២ ​ពាន​រង្វាន់ UEFA Champions League ។ ដោយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​សេះ​បង្កង់​បាន​បរាជ័យ ​ក្នុង​លទ្ធផល ១-០ ​ទៅ​ហើយ ​កាល​លេង​នៅ​ទឹក​ដី​បារាំង។ ​យ៉ាងណាមិញ​ជើង​ទី​២​នៅ​រាត្រី​នេះ ​លោក Sarri ​អ្នក​ចាត់ការ​ក្រុម Juventus ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​បាន។

​អ្នក​ចាត់ការ​ល្បី​ថា​ចូល​ចិត្ត​បារី​នេះ ​អះអាង​ថា​៖ “ខ្ញុំ​ទុក​ចិត្ត ​ថា​ប្រកួត​នេះ​មិនមែន​ជា​ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ​នោះ​ទេ។ ​យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការប្រកួត​នេះ។ Ronaldo ​មិន​មាន​ពេល​សម្រាក​ច្រើន​ទេ ប៉ុន្តែ​គាត់​បាន​ត្រៀម​ជា​ស្រេច​ហើយ។ ​ខ្ញុំ​ជឿ​ជាក់​យើង​នឹង​ធ្វើ​បាន​ល្អ ​ដើម្បី​ទៅ​លេង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់