• 2020-08-07 02:05:31
  • បាល់ទាត់

Zidane ៖ Bale មិន​ចង់​លេង​ពាន Champions League តទល់​នឹង Man City ឡើយ​

  • 2020-08-07 02:05:31
  • ចំនួនមតិ 1 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

អ្នកចាត់ការ​ក្រុម​ Real Madrid លោក Zidane បាន​និយាយ​ថា Gareth Bale មិន​ចង់​លេង​ពាន Champions League តទល់​នឹងក្រុម Man City របស់លោក Pep នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ឡើយ។

Bale

អ្នកចាត់ការ​សញ្ជាតិ​បារាំង​បញ្ជាក់​ថា ៖«វា​ជា​ការ​សន្ទនា​ឯកជន​របស់​ខ្ញុំ​និង​គាត់។ គាត់​សុំ​មិន​លេង។ វា​ស្ថិត​នៅ​លើ​ខ្ញុំ និង​គាត់ ប៉ុន្តែ​គាត់​បាន​និយាយ​ថា គាត់​មិន​ចង់​លេង»។

​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​វេល មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​២៤​នាក់​របស់​លោក Zidane ឡើយ ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សុក្រ។ កីឡាករ​វ័យ​៣១​ឆ្នាំ បាន​លេង​តែ​១៤​ប្រកួត​ប៉ុណ្ណោះ ក្នុង​រដូវកាល​២០១៩-២០២០ និង​លេង​បាន​តែ​២​ដង​គត់​ក្នុង​ប្រទេស​អេស្ប៉ាញ តាំង​ពី​បាល់ទាត់​ចាប់​ផ្ដើម​នៅ​ខែ​មិថុនា។

នៅ​ពេល​សួរ​ថា អនាគត​របស់ Bale នៅ Real នឹង​ទៅ​ជា​យ៉ាងណា លោក Zidane ប្រាប់​ថា លោក​មិន​ដឹង​ទេ​ពី​បញ្ហា​នេះ​។

អ្នកចាត់ការ​វ័យ ៤៨​ឆ្នាំ ពន្យល់​ថា ៖«ខ្ញុំ​មិន​ដឹង​ទេ។ ឥឡូវ​គាត់​ជា​កីឡាករ​របស់ Real Madrid។ មិន​មាន​ការ​ប្រែប្រួល​ឡើយ។ គាត់​ជា​កីឡាករ​របស់​ពួក​យើង។ ខ្ញុំ​គោរព​គាត់ ដូច​កីឡាករ​ផ្សេង​ទៀត​អ៊ីចឹង។ គាត់​សុំ​មិន​លេង នោះ​ជា​រឿង​តែ​មួយ​គត់ ដែល​ខ្ញុំ​អាច​ប្រាប់​បាន។ អ្នក​នៅ​សេសសល់គឺ​នៅ​ទី​នេះ​ ដើម្បី​លេង​។ អ្វី​ដែល​យើង​ផ្ដោត​អារម្មណ៍​នៅ​ពេល​នេះ គឺ​ការ​ប្រកួត​»។

Zidane

ក្រុម​មេឃ​ខៀវ បាន​យក​ឈ្នះ​​ក្រុម​ស្ដេច​ស ២-១ ក្នុង​ប្រទេស​អេស្ប៉ាញ​កាល​ពី​ខែ​កុម្ភៈ មុន​ផ្ទុះ​ជំងឺ​កូវីដ​១៩ ធ្វើ​ឱ្យ​​​កម្មវិធី​ប្រកួត​ត្រូវ​ផ្អាក​ជិត​៥​ខែ។ សម្រាប់​ការ​ប្រកួត​នៅ​ទឹកដី​អង់គ្លេស Real ត្រូវ​ការ​ឈ្នះ​ពីរ​គ្រាប់ដាច់ ទើប​អាច​ឡើងទៅ​វគ្គ​បន្ត​បាន។ ដូច្នេះ​ចាំ​​មើល​ថា​តើ ក្រុម​ស្ដេច​ស​អាច​យក​ឈ្នះ City ក្រៅ​ដី​បាន​ដែរ​ឬ​ទេ? ​សូមរង់ចាំទស្សនាការប្រកួតនៅម៉ោង ២យប់នេះ!

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់