• 2020-08-05 02:44:38
  • បាល់ទាត់

ចន្ថា ចន្ទាកា៖ ខ្ញុំ​អរ​ខ្លាំង​ពេល​បាន​លេង​ប៉ះក្លឹប​ខ្លាំង​និង​​ស៊ុត​ចូល​១គ្រាប់

  • 2020-08-05 02:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​ជា​កីឡាករ​បម្រុង​សឹង​គ្រប់​ការ​ប្រកួត ចន្ថា ចន្ទាកា ទើប​តែ​បាន​លេង​ជា​លើក​ទី១ ហើយជាប់ជម្រើស១១នាក់ដំបូង​ ក្នុង​រដូវ​កាល​ឆ្នាំ​២០២០។ ការ​បង្ហាញ​ខ្លួន​​ឱ្យ​អគ្គិសនី​កម្ពុជាលើក​នេះ​មិន​ធម្មតា​​ ព្រោះ​​ត្រូវប៉ះ​​ក្រុម​ខ្លាំង​បឹងកេត ប៉ុន្តែ​អ្វី​ដែល​មិន​នឹក​ស្មាន​ដល់​​ គឺគេ​អាចរក​បាន​១គ្រាប់​ក្នុងជំនួបដ៏មានសម្ពាធ​។ យ៉ាងណាមួយគ្រាប់​នេះ​ បាន​ធ្វើ​ឱ្យ​​គេ​សប្បាយ​ចិត្ត​​ខ្លាំងបំផុត។

ចន្ថា ចន្ទាកា លេខ២៩/រូបភាពក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា

ខ្សែ​ប្រយុទ្ធ ចន្ទាកា ប្រាប់​ថា ៖«...និយាយ​ទៅ​​អរ​ហ្មង​ ​មាន​អារម្មណ៍អរ​ខ្លាំង​ណាស់​​ ខ្ញុំ​អត់​ដែល​បាន​លេង​ក្លឹប​ខ្លាំង​ហើយ អត់​ដែល​បាន​រក (គ្រាប់)​...ដល់​ពេល​រក​បាន​១​អ៊ីចឹង ខ្ញុំ​អរ​ខ្លាំង​...ខ្ញុំ​អរ​ខ្លាំង​ពេល​បាន​លេង​ប៉ះក្លឹប​ខ្លាំង​និង​​ស៊ុត​ចូល​១គ្រាប់»។

ក្នុង​បង្ហាញខ្លួនផ្លូវ​ការ​លើក​ទីមួយ ហើយប៉ះក្លឹបសំបូរធន់ធាន ចន្ទាកា ថា​លេង​រៀង​ភ័យ​បន្តិច​​ មិន​អត់​ទាន់​ស៊ាំ​ក្នុង​ការប្រកួតប្រជែង​​ និង​លេង​មិន​ទាន់​ត្រូវ​​ជាមួយ​មិត្ត​រួម​ក្រុម ប៉ុន្តែ​យ៉ាងណាគេ​លេងប្រកបដោយទំនុក​ចិត្ត​ និងភាពជឿជាក់។

ចន្ទាកា បញ្ជាក់​ថា ៖«លើក​ដំបូង​ភ័យ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ដំបូង​អត់ទាន់​ស៊ាំ ហើយ​ក៏​ពិបាក​លេង​ជាមួយ​មិត្ត​រួម​ក្រុម​ដែរ»។

​នៅ​កីឡដ្ឋាន​​អគ្គិសនី​កម្ពុជា ក្នុង​សប្ដាហ៍​ទី​១០កាល​​ពី​ពេល​ថ្មីៗ ​ក្លឹប​បាល់ទាត់​អគ្គិសនី​កម្ពុជា បាន​ចាញ់​ក្រោម​ថ្មី​ជើង​បឹងកេត ២-៤ ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ​រដូវ​កាល​ឆ្នាំ​២០២០។ គ្រាប់​បាល់របស់ក្លឹប​​អគ្គិសនី​កម្ពុជា រក​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ ចន្ថា ចន្ទាកា នៅ​នាទី​២៩ និង​មួយគ្រាប់​ទៀត​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ សៀន សុភក្ត្រា នៅ​នាទី៣៥៕

រូបភាពក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់