• 2020-08-04 11:40:52
  • បាល់ទាត់

នៅ​អង់គ្លេស បើ​ចាប់​បាន​កីឡាករ​ណា​ក្អក​ដាក់​គេ កីឡាករ​នោះ​នឹង​ពិន័យ​ភ្លាម

  • 2020-08-04 11:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​បាល់ទាត់​អង់គ្លេស FA បាន​ចេញ​សេចក្ដី​ណែនាំ​ថ្មី ដោយ​ពិន័យ​ចំពោះ​កីឡាករ​ណា ដែល​ក្អក​ដាក់​គូ​ប្រកួត ឬ ដាក់​អាជ្ញាកណ្ដាល​អំឡុង​ពេល​ប្រកួត។

ចំពោះ​កីឡាករ​ណា​ដែល​ក្អក​ដាក់​មុខ​គូ​ប្រកួត​ដោយ​ចេតនា កីឡាករ​នោះ​នឹង​ទទួល​បាន​កាត​ក្រហម​ភ្លាម។ យ៉ាងណាមិញ ​បើ​ក្អក​ដែរ តែ​មិន​ដល់​ថ្នាក់​ខ្លាំង​ក្លា​ពេក​ទេ កីឡាករ​នោះ​នឹង​ទទួល​បាន​កាត​លឿង។

បទ​បញ្ជា​ថ្មី​នេះ​នឹង​ចាប់​អនុវត្ត​នៅ​រដូវ​កាល២០២០/២១ ហើយ​អនុវត្ត​ក្នុង​គ្រប់​ក្របខ័ណ្ឌ​នៃ​ការ​ប្រកួត​ក្នុង​ប្រទេស​អង់គ្លេស។

ឯកសារ​របស់ FA បាន​បង្គាប់​ឲ្យ​អាជ្ញាកណ្ដាល​ណែនាំ​ដល់​កីឡាករ​គ្រប់​រូប​ឲ្យ​កាត់​បន្ថយ​ការ​ខាក​ស្ដោះ​នៅ​ទីលាន​ប្រកួត៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់