- 2020-08-04 04:28:56
- បាល់ទាត់
Benzema ចាប់អារម្មណ៍ចង់ឡើងសង្វៀនប្រដាល់ ពេលឈប់លេងបាល់ទាត់
- 2020-08-04 04:28:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Benzema ចាប់អារម្មណ៍ចង់ឡើងសង្វៀនប្រដាល់ ពេលឈប់លេងបាល់ទាត់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Karim Benzema បាននិយាយថា គេមានចំណាប់អារម្មណ៍ហាត់ប្រដាល់និងឡើងប្រកួត ពេលបញ្ចប់អាជីពបាល់ទាត់។
Benzeman បានបង្ហើបពីគម្រោងនេះតាមរយៈការជជែកលើបណ្ដាញសង្គម Youtubeជាមួយមិត្តភ័ក្ដិរបស់គេ Fouad Ezbiri ដែលជាអ្នកប្រដាល់ Kickboxing។ កីឡាករវ័យ៣២ឆ្នាំបាននិយាយថា គេរំភើបជាមួយកីឡាប្រដាល់និងពេញចិត្តការហ្វឹកហាត់។ ពេលឈប់លេងបាល់ទាត់គេនឹងទៅហាត់ជាមួយ Fouad បន្ទាប់បើអាចមានសមត្ថភាពគ្រប់គ្រាន់ចង់ឡើងប្រកួតតែម្ដង។
ក្នុងការជជែកនេះ Benzema បានលើកសរសើរជាអតីតជើងខ្លាំង Mike Tyson ថាជាកីឡាករខ្លាំង និងមានអត្តចរិតល្អ។ Benzema មានភារកិច្ចជួយ Real Madrid លេងជាមួយ Manchester City ជើងទីពីរពានរង្វាន់ Champions League នៅថ្ងៃសុក្រសប្ដាហ៍នេះ។ កាលពីជើងទីមួយ Madrid បានបរាជ័យលទ្ធផល ២-១៕