• 2020-08-04 02:50:32
  • បាល់ទាត់

កីឡាករ​ចំណូល​ថ្មី​ដំបូង​របស់ Man City អាច​នឹង​​បង្ហាញ​មុខ​នៅ​ថ្ងៃ​នេះ

  • 2020-08-04 02:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City រំពឹង​នឹង​​បញ្ចប់​​រួចរាល់​ការ​ផ្ទេរ​កីឡាករ​ចំណូល​ថ្មី​ដំបូង​របស់​ពួក​​គេ​​​ក្នុង​រដូវ​ក្ដៅ​​​នៅ​ថ្ងៃ​នេះ ដោយ​ជិត​​យក​បាន Ferran Torres ពី​ក្លឹប Valencia។

ជំហាន​ដំបូង​គេ​ដឹង​ថា Torres នឹង​មាន​តម្លៃ​ខ្លួន​២០,៩​លាន​ផោន បន្ទាប់​ពី​យល់​ព្រម​កុងត្រា​រយៈពេល​៥​ឆ្នាំ ជាមួយ​នឹង​​ការ​ធ្វើ​តេស្ដ​​ពិនិត្យ​សុខភាព​រួចរាល់។ ការ​មក​ដល់​របស់​កីឡាករ​វ័យ​២០​ឆ្នាំ​សញ្ជាតិ​អេស្ប៉ាញ​នៅ​កីឡដ្ឋាន Etihad Stadium ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ភាព​ជោគជ័យ​មួយ​សម្រាប់​លោក Pep Guardiola ដែល​ចង់​ជំរុញ​​ថាមពល​​បន្ថែម​ទៀត​នៅ​តំបន់​​ប្រយុទ្ធ។

ក្លឹប​ធំ​ៗ​ដូច​ជា Real Madrid, Borussia Dortmund, Atletico Madrid និង Juventus សុទ្ធ​តែ​ចាប់​អារម្មណ៍​​លើ​ខ្សែ​បម្រើ​ប្រយុទ្ធ Torres ។ លោក Guardiola កំពុង​សង្ឃឹម​កីឡាករ​ថ្មី​៤​រូប​អាច​នឹង​បង្ហាញ​មុខ​នៅ​សប្ដាហ៍​បន្ត​បន្ទាប់។

ខ្សែ​ការពារ Nathan Ake កាន់​តែ​ខិតជិត​ផ្លាស់​មក​មែនទែន​ហើយ ក្រោយ City យល់​ព្រម​តម្លៃ​ខ្លួន​៤០​លាន​ផោន​ជាមួយ​ Bournemouth កាល​ពី​សប្ដាហ៍​មុន។ ខណៈ​ខ្សែ​ការពារ​ Kalidou Koulibaly របស់ Napoli ក៏​ជា​គោលដៅ​របស់ City ផង​ដែរ។ Man City ត្រូវ​មាន​ភារកិច្ច​លេង​​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​សុក្រ​នេះ​​ជើង​ទី​២​​ទល់​នឹង Real Madrid៕​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់