• 2020-08-03 08:15:30
  • បាល់ទាត់

Lampard ៖ Willian គួរតែ​គិត​​ពី​អនាគត​របស់​ខ្លួន​ហើយ

  • 2020-08-03 08:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​​តោ​ខៀវ Chelsea, Frank Lampard ​បាន​និយាយ​ថា Willian គួរតែ​ដល់​ពេល​គិត​ពី​អនាគត​របស់​​ខ្លួន​ហើយ។ តើ​គួរ​ចាកចេញ​ ឬ​បន្ត​នៅ Stamford Bridge?​

តោ​ខៀវ​ធ្លាប់​បាន​ចរចា​ជា​មួយ​ខ្សែ​បម្រើ​ស្លាប​របស់​ប្រេស៊ីល​​រូប​នេះ​ម្ដង​រួច​មក​ហើយ ដោយ​ចង់​បន្ត​កុង​ត្រា​រយៈ​ពេល ២ ឆ្នាំ។ ប៉ុន្តែ​ខ្សែ​បម្រើ​វ័យ​ ៣១ ឆ្នាំ​ចង់​បាន​ការ​បន្ត​កុង​ត្រា​រយៈ​ពេល​យូរ​រហូត​ដល់ ៣ ឆ្នាំ​ដើម្បី​អាច​បន្ត​លេង​នៅ​ជាមួយ​ Chelsea ឲ្យ​បាន​យូរ។

​យ៉ាង​ណា​ក្ដី​ការ​ចរចា​កំពុង​ធ្វើ​ឲ្យ​ Willian មាន​ភាព​ស្រពិចស្រពិល ដោយ​សារ​ភ្នាក់ងារ​របស់​រូប​គេ​លោក​ Kia Joorabchian ​បាន​បង្ហើប​ថា ​មាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​កំពុង​ចង់​បាន​ខ្សែ​បម្រើ​ស្លាប​ប្រេស៊ីល​​ ដែល​មាន​ដូច​ជា Inter, Arsenal និង មាន់​ខ្នាយ​មាស​ Tottenham ជា​ដើម​ ។

អ្នក​ចាត់​​ការ Lampard បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ពី​ការ​សម្រេច​​ចិត្ត​របស់ Willian ​ឡើយ ​បើ​ទោះ​បី​លោក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​កីឡាករ​រូប​នេះ​ក៏​ដោយ។ ​នេះ​​ជា​ជម្រើស​របស់​ Willian ហើយ​អ្នក​ចាត់​ការ​វ័យ ៤២ ​ឆ្នាំ​ពេញ​ចិត្ត​ និង​គាំទ្រ​ទាំង​ស្រុង​ ចំពោះ​ការ​សម្រេច​ចិត្ត​​របស់​ខ្សែ​បម្រើ​​ស្លាប​ខាង​លើ។

Chelsea នឹង​ត្រូវ​ទៅ​ទឹក​ដី​របស់​ក្រុម​ខ្លាំង​អាល្លឺម៉ង់ Bayern Munich សម្រាប់​ការ​ប្រកួត​ជើង​​ទី​២ វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ Champions League វេលា​ម៉ោង ២ យប់​រំលង​អធ្រាត្រ​​​​ថ្ងៃ​ទី​៨ ឈាន​ចូល​ថ្ងៃ​ទី​៩ ​ខែ​សីហា ឆ្នាំ​២០២០ នេះ​៕ ​​​​​​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់