• 2020-08-03 05:11:35
  • ប្រដាល់

ច្បាស់​១០០%! សុខ ធី ជួប Mongkolpetch វាយ​តំណែង​​គូ​ឯក​រង​នៅ ONE

  • 2020-08-03 05:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​របស់​កម្ពុជា​ សុខ ធី នឹង​ត្រូវ​បង្ហាញ​មុខ​នៅ​សង្វៀន ONE Championship ម្ដង​ទៀត​​នា​ចុង​ខែ​សីហា​​ខាង​មុខ​នេះ។

ស្ថាប័ន ONE ទើប​តែ​ប្រកាស​ព្រឹត្តិការណ៍​២​បន្ទាប់​​ទៀតគឺ  ONE: NO SURRENDER II ដែល​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ទី ១៤ ខែ សីហា និង ONE: NO SURRENDER III រៀបចំ​នៅ​ថ្ងៃ​​ទី ២១ ខែ សីហា។ ក្នុង​នោះ​ដែរ​គេ​ឃើញ​មាន​ឈ្មោះ​កីឡាករ​ សុខ ធី ត្រូវ​ប្រកួត​នៅ​កម្មវិធី ONE: NO SURRENDER III។

កីឡាករ​មាន​ដើម​កំណើត​ពី​ខេត្ត​បន្ទាយមានជ័យ សុខ ធី​នឹង​ត្រូវ​ជួប​ជើង​ខ្លាំង Mongkolpetch Petchuindee Academy វាយ​ក្នុង​តំណែង​គូឯករង។ សម្រាប់​គូ​ឯក Sangmanee Klong SuanPluResort ជួប Kulabdam Sor. Jor. Piek Uthai៕

ខាង​ក្រោម​ជា​គូ​ត្រូវ​ប្រកួត​នៅ ONE: NO SURRENDER II និង ONE: NO SURRENDER III៖

ONE: NO SURRENDER II

  • កីឡាករ Saemapetch Fairtex ជួប​ Rodlek PK.Saenchai Muaythaigym (ONE Super Series Muay Thai)
  • កីឡាករ Leo Pinto ជួប​ Mehdi Zatout (ONE Super Series kickboxing )
  • កីឡាករ Pongsiri Mitsatit ជួប Akihiro Fujisawa (គុន​ចម្រុះ)
  • កីឡាករ Sorgraw Petchyindee Academy ជួប Pongsiri PK.Saenchai Muaythaigym (ONE Super Series Muay Thai)
  • កីឡាករ Yodkaikaew Fairtex ជួប John Shink (គុន​ចម្រុះ)
  • កីឡាករ Huang Ding ជួប Fahdi Khaled (ONE Super Series Muay Thai)

ONE: NO SURRENDER III

  • កីឡាករ Sangmanee Klong SuanPluResort ជួប Kulabdam Sor. Jor. Piek Uthai (ONE Super Series Muay Thai – bantamweight)
  • កីឡាករ Mongkolpetch Petchyindee Academy ជួប សុខ ធី (ONE Super Series Muay Thai )
  • កីឡាករ Shannon Wiratchai ជួប Fabio Pinca (គុន​ចម្រុះ)
  • កីឡាករ Wondergirl Fairtex ជួប Brooke Farrell (ONE Super Series Muay Thai)
  • កីឡាករ Marie Ruumet ជួប Little Tiger (ONE Super Series Muay Thai)
  • កីឡាករ Ben Royle ជួប Quitin Thomas (គុន​ចម្រុះ)

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់