• 2020-07-31 04:46:06
  • បាល់ទាត់

ត្បូង​ឃ្មុំ ​ធ្វើ​ការ​ធ្ងន់​ទៀត​ហើយ ​ប៉ះ​វិសាខា ​ថ្នាក់​ជាតិ Hun Sen Cup ​

  • 2020-07-31 04:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​ថ្នាក់​ជាតិ ​បាន​ចាប់​គូ​រូច​ហើយ​នៅ​មុន​នេះ​បន្តិច ​ដោយ​ក្រុម​ត្បូង​ឃ្មុំ ​ត្រវ​តតាំង​ជាមួយ​ក្រុម​ធំ ​វិសាខា ​វិញ​ម្ដង​។

​ត្បូង​ឃ្មុំ​នេះ ​បាន​ចាញ់​ក្រុម​ព្រៃ​វែង​ដែល​សំបូរ​ដោយ​យុវជន​វិសាខា​ម្ដង​មក​ហើយ​កាល​ពី​ផ្ដាច់ព្រ័ត្រ​ថ្នាក់​ខេត្ត​កន្លង​ទៅ ​ក្នុង​លទ្ធផល ១-០។ យ៉ាងណាមិញ ​ការ​ចាប់​គូ​នៅ​វគ្គ​ថ្នាក់​ជាតិ​វិញ ​ក្រុម​នេះ​ពិត​ជា​មាន​ន័យ​មែន ដោយ​បន្ដ​ប៉ះ​ក្រុម​ធំ​របស់​វិសាខា ​វិញ​ម្ដង។ ​ដោយ​ឡែក​ក្រុម​ព្រៃ​វែង​វិញ ​ប៉ះ​ជាមួយ​ក្រុម​អង្គរថៃហ្គ័រ។ ​

​ការ​ប្រកួត​នៅ​វគ្គ​ថ្នាក់​ជាតិ Hun Sen Cup ​នេះ នឹង​ធ្វើ​ឡើង​ជើងទី១​ ថ្ងៃទី១២, ១៣ ​ខែ​សីហា ខណៈ​​ជើង​ទី​២ ​ថ្ងៃទី​១៩, ២០ ​ខែ​សីហា​ឆ្នាំ​២០២០៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់