• 2020-07-31 04:28:27
  • បាល់ទាត់

ម្ចាស់​ស្បែក​ជើង​មាស Hun Sen Cup ​ថ្នាក់​ខេត្ត ធ្លាប់​លេង​ឱ្យ​​ក្លឹប​​​ណា​ខ្លះ​នៅ​លីគ​កំពូល​កម្ពុជា?

  • 2020-07-31 04:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​បាន​ដឹង​ហើយ​កីឡាករ ទេព សើហ្វីអ៊ី របស់​ក្រុម​បាល់ទាត់​ខេត្ត​កែប បាន​ឈ្នះ​ស្បែក​ជើង​មាស​​ថ្នាក់​ខេត្ត ​ពាន​រង្វាន់​សម្ដេច ហ៊ុន សែន លើក​ទី​១៤​រដូវ​កាល​ឆ្នាំ​២០២០ ក្រោយ​​​​​រក​បាន​១២​គ្រាប់​​លើស​គេ​ ប៉ុន្តែ​អ្នក​ខ្លះ​មិន​ទាន់​ដឹង​ទេ​ថា ខ្សែប្រយុទ្ធ​លេខ​១១​រូប​នេះ ធ្លាប់​លេង​ឱ្យ​ក្លឹប​ណា​ខ្លះ​នៅ​លីគ​កំពូល​កម្ពុជា?

តាម​ការ​ឱ្យ​ដឹង​របស់​សើហ្វីអ៊ី គេ​ធ្លាប់​លេង​ឱ្យ​ក្លឹប​បាល់ទាត់​​អាជីព​គិរីវង់សុខសែនជ័យ និង​អាស៊ីអឺរ៉ុប​យូណាយធីត​ ប៉ុន្តែ​​លេង​មិន​បាន​យូរ​ឡើយ។ កីឡាករ​រូប​នេះ​បញ្ជាក់​ថា ៖«...លើក​ទី​១​​ខ្ញុំ​លេង​​គឺ​ឱ្យ​គិរីវង់ ហើយ​ក៏​បាន​ប៉ុន្មាន​ខែ​ខ្ញុំ​​ឈប់ ឈប់​ហើយ​ក៏​​លេង​ឱ្យ​អាស៊ី​អឺរ៉ុប​បាន​៤ខែ​ក៏​ឈប់​ទៀត ហើយ​ក៏​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ខេត្ត​កែប​ក៏​ជាប់​ទៅ​ ហើយ​ក៏​ឈប់​លេង​​ឱ្យ​ក្លឹប​ផ្សេងៗ...»។

ក្រោយ​ទទួល​បាន​ស្បែក​ជើង​មាស​ជា​លើក​ដំបូង ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ សើហ្វីអ៊ី មិន​មាន​បំណង​ចង់​ប្រឡូក ​ក្នុង​អាជីព​បាល់​ទាត់​នៅ​លីគ​កំពូល​​​ទៀត​​ឡើយ ដោយ​​អះអាង​ថា​ចង់​ធ្វើ​ការ​ធម្មតា និង​លេង​តំណាង​ឱ្យ​ខេត្ត​ប៉ុណ្ណោះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់