• 2020-07-31 03:12:54
  • បាល់ទាត់

Kubo ​៖​បាល់ទាត់ ​បើ​អ្នក​អៀន​ខ្មាស ​នោះ​មិន​រីក​ចម្រើន​ទេ​

  • 2020-07-31 03:12:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kubo ​ដែល​ត្រូវ​ក្រុម Real Mallorca ​ខ្ចី​ជើង​ទៅ​នៅ​រដូវ​កាល​មុន​នេះ ​បាន​បង្ហាញ​សមត្ថភាព​ល្អ​មែនទែន ​ដែល​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។

តែ​បើ​ទោះ​ជា​ល្អ​យ៉ាង​នេះ​ក្ដី ​ប៉ុន្តែ​រូបគេ​នៅ​មិន​ទាន់​អាច​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​វិញ​ឡើយ ពោល​គឺ​បច្ចុប្បន្ន​នេះ​ក្រុម​របស់​លោក Zidane ​នៅ​ដាក់​រូបគេ​ឱ្យ​ក្លឹប​ដទៃ​ខ្ចី​ជើង​ដដែល។ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​មាន​ដំណឹង​ថា Sevilla ​ជា​អ្នក​ចង់​ខ្ចី​ជើង​កីឡាករ​ជប៉ុន​នេះ​ទៅ ប៉ុន្តែ​ចុង​ក្រោយ​ត្រូវ​រំសាយ​វិញ ព្រោះ​ក្រុម Sevilla ​ចង់​ខ្ចី​ជើង អម​ជាមួយ​លក្ខខណ្ឌ​ទិញ​​យក​តែ​ម្ដង។

​សម្រាប់​សាមី​ខ្លួន Kubo ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​លេង​១​រដូវ​កាល​ពេញ​នៅ La Liga ​ថា​៖ “Mallorca ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​រីក​ចម្រើន​ជា​កីឡាករ ​និង​មនុស្ស​ល្អ​ម្នាក់។ ​ខ្ញុំ​មាន​មិត្ត​ល្អ​ជា​ច្រើន​នៅ​លើ​ដែនដី​កោះ​នេះ ​ទោះ​ពេល​ខ្លះ​យើង​មាន​ពេល​ល្អ ​និង​មិន​ល្អ​ជាមួយ​គ្នា​ក៏​ដោយ។ ខ្ញុំ​ចង់​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត។ នៅ​លើ​ទីលាន ​បើ​អ្នក​អៀន​ខ្មាស់ ​នោះ​មិន​រីក​ចម្រើន​ឡើយ។ នៅ​លើ​ទីលាន​ប្រកួត ​វា​ជា​ពេល​ដែល​អ្នក​ត្រូវ​បង្ហាញ​សមត្ថភាព”៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់