• 2020-07-30 12:41:15
  • បាល់ទាត់

De Gea ទទួល​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ ដោយ​មិន​ចាំ​បាច់​ឡើង​ទាត់​បាល់​

  • 2020-07-30 12:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ក្លឹប​ Manchester United កីឡាករ​ David De Gea ទទួល​បាន​ប្រាក់​ជាង​ ៤​លាន​ដុល្លារ​ ដោយ​មិន​ចាំ​បាច់​ចូល​រួម​លេង​ការ​ប្រកួត​កាល​ពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​ The Sun។

លុយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ De Gea ទទួល​បាន​ដោយ​គ្រាន់​តែ​លក់​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​រូបភាព​របស់​ខ្លួន​ តាម​រយៈ​ក្រុម​ហ៊ុន​ Bedamarse Limited ដែល​បង្កើត​ឡើង​ដោយ​អ្នក​ចាំ​ទី​រូប​នេះ​ផ្ទាល់​តែ​ម្ដង​។

គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៨​មក​ទឹក​ប្រាក់​ដែល​កីឡាករ​ខាង​លើ​រក​បាន​ ដោយ​គ្រាន់​តែ​លក់​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាក់​រូប​ភាព​របស់​ខ្លួន​នេះ​ មាន​រហូត​ទៅ​ដល់​ជាង​ ១១.៥​លាន​ដុល្លារ​ឯណោះ​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់