• 2020-07-30 03:18:18
  • បាល់ទាត់

ក្ដៅៗ ​លោក​ ផន រស្មីពេជ្រ ​គ្រូ​ខេត្ត​ត្បូងឃ្មុំ ​បាន​លា​ឈប់​ពី​តំណែង​ហើយ​

  • 2020-07-30 03:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ផន រស្មីពេជ្រ ​គ្រូ​បង្គោល​ខេត្ត​ត្បូងឃ្មុំ ​បាន​បញ្ជាក់​នៅ​ព្រឹក​នេះ ​ថា​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ចាញ់​ក្រុម​ខេត្ត​ព្រៃ​វែង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ល្ងាច​មិញ​មក ​លោក​បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​តំណែង​ហើយ​។

​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ ​ត្បិត​តែ​បរាជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មែន ប៉ុន្តែ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​ពួកគេ​យ៉ាង​ខ្លាំង។ ​ត្បិត​តែ​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ប្រមូល​ផ្ដុំ ​ហើយ​ប៉ះ​ក្រុម​ព្រៃ​វែង​ដែល​ជា​ក្រុម​មាន​យុវជន​របស់​ក្លឹប​អាជីព​វិសាខា​ច្រើន​មែន ប៉ុន្តែ​ពួកគេ​អាច​លេង​បាន​យ៉ាង​ល្អ ​មិន​ចាញ់​ប្រៀប​ក្រុម​ព្រៃ​វែង​នោះ​ទេ។ ​តែ​អ្វី​គួរ​ឱ្យ​ស្ដាយ​នោះ ក្រុម​ការពារ​តំណែង​ជើង​ឯក​មួយ​នេះ ​បាន​បរាជ័យ​ក្នុង​លទ្ធផល ១-០ ​ទៅ​ហើយ។

​ក្រោយ​ពី​បរាជ័យ​នេះ​ទៅ ​នា​ព្រឹក​នេះ​លោក ផន រស្មីពេជ្រ ​គ្រូ​បង្គោល​ខេត្ត​ត្បូងឃ្មុំ ​បាន​បញ្ជាក់​ថា​លោក​សម្រេច​ចិត្ត​លា​ឈប់​ពី​ការងារ​នេះ​ហើយដើម្បីជាការទទួលខុសត្រូវ។ ដោយ​ឡែក​លោកក៏មានការងារថ្មីមួយទៀតហើយដែរ។ ​លោក រស្មីពេជ្រ ​គឺ​ជា​គ្រូ​បង្វឹក​ល្អ​ម្នាក់ ដោយ​កាល​ពី​ឆ្នាំ​មុន​លោក​បាន​ជួយ​ក្រុម​ខេត្ត​ថ្មី​មួយ​នេះ ​ឈ្នះ​ពាន Hun Sen Cup ​ថ្នាក់​ខេត្ត​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់