• 2020-07-30 02:18:37
  • ប្រដាល់

សៀវ​ ង៉ុយ​ វ៉ៃ​បច្ចេកទេស​ដូចម្ដេច​ទើប​អាច​ឈ្នះ​កីឡាករ​ទើប​ឡើងកូដ​ បឺត​ ចិត្រា​

  • 2020-07-30 02:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ សៀវ​ ង៉ុយ​ ប្រាប់​ពី​វិធី​អាច​យក​ឈ្នះ​សិស្ស​ប្អូន​ដែល​កំពុង​ឡើង​កូដ​ បឺត​ ចិត្រា​ បាន​នោះ​គឺ​ត្រង​មាន​ភាព​វៃ​ឆ្លាត​ជាង​ទើប​បន្ត​ឈ្នះ​ក្នុង​ការ​សន្សំ​ប្រាក់​លាន​នៅ​ទូរទស្សន៍​បាយ័ន​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។​

សៀវ ង៉ុយ (ក្រហម)

សៀវ​ ង៉ុយ​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ បឺត​ ចិត្រា​ គឺ​មាន​កាយសម្បទា​ល្អ​ កំពុង​ពេញ​កម្លាំង​ជា​ពិសេស​សន្ទុះ​នៃ​ការ​ដើរ​បុក​ ដូច្នេះ​ដៃគូ​ល្មមៗ​អាច​នឹង​ចាញ់​រូប​គេ​ ឬ​ទប់​មិន​ជាប់។​ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​ខ្វះខាតរបស់​កីឡាករ​រូប​នេះ ​គឺ​នៅ​មិន​ទាន់​មាន​ភាព​វៃ​ឆ្លាត​ នៅ​ស្ទើរ​តិចនិក​បន្តិច​ អាច​ដោយ​សារ​តែ​ទើប​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​។​ កូន​សិស្ស​លោក​ ធន់​ សុភា រូប​នេះ​ព្យាយាម​វ៉ៃ​យក​ពិន្ទុ​ពី​ បឺត​ ចិត្រា​ និង​មាន​ស្នៀត​ទប់​ស្កាត់ដៃគូ​មិន​ឲ្យ​វ៉ៃ​បក​យក​ពិន្ទុ​វិញ​បាន​ ឬ​មិន​ឲ្យ​អោប​លេង​ជង្គង់​បាន​ឡើយ។​

សិស្ស​គុន​មក​ពី​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ខ្លួន​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ដែល​អាច​យក​ឈ្នះ​សិស្ស​ប្អូន​កំពុង​ឡើង​កូដ​ម្នាក់។​ ហ្នឹង​រឹតតែ​សប្បាយ​ចិត្ត​ទៀត​នោះ​គឺ​បាន​បន្ត​ដំណើរ​ទៅ​ប្រកួត​បន្ទាប់​នៃ​ការ​សន្សំ​ប្រាក់​លាន​កម្មវិធី​ Wurkz​ របស់​សង្វៀន​បាយ័ន។​

សៀវ ង៉ុយ​ ពេលឈ្នះ​ការ​សន្សំ​ប្រាក់លាន

កីឡាករ​ សៀវ​ ង៉ុយ​ ប្រកួត​ចុង​ក្រោយ​របស់​គេ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៥​ ខែ​កក្កដា​ ២០២០​ គឺ​យក​ឈ្នះ​ពិន្ទុ​លើ​ បឺត​ ចិត្រា។​ សៀវ​ ង៉ុយ​ ឈ្នះ​២ប្រកួត​ហើយ​នៃ​ការ​សន្សំ​ប្រាក់​លាន​ Wurkz​ ដូច្នេះ​ឥលូវ​នេះ​មាន​២លាន​ក្នុង​ដៃ​បន្ត​ដំណើរ​ប្រកួត​ទី៣​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់