• 2020-07-30 01:59:42
  • បាល់ទាត់

Ronaldo ស្ទើរ​អស់​ឱកាស​បាន​ស្បែក​ជើង​មាស​ហើយ ​ក្រោយ Juventus ​ចាញ់​យប់មិញ​

  • 2020-07-30 01:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Juventus ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​Cagliari ​នៅ​យប់មិញ​នេះ ក្នុង​លទ្ធផល ២-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់ Serie A ​សប្ដាហ៍​ទី​៣៧។

​ក្រុម Juventus ​លេង​នៅ​យប់មិញ​នេះ ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ខណៈ​ដែល​ពួកគេ​បាន​ក្លាយ​ជា​ជើង​ឯក​ទៅ​ហើយ​តាំង​ពី​សប្ដាហ៍​មុន​មក​ម្ល៉េះ។ យ៉ាងណាមិញ ​នៅ​មាន​ភារកិច្ច​មួយ​ទៀត​សម្រាប់ Cristiano Ronaldo ​ក្នុង​លីគ​នេះ ពោល​គឺ​ប្រជែង​ស្បែក​ជើង​មាស។ តែ​បរាជ័យ​នៅ​យប់មិញ ​និង​មិន​អាច​រក​គ្រាប់​បាល់​បាន​នោះ វា​ធ្វើ​ឱ្យ​ឱកាស​ប្រជែង​នៅ​សល់​តិច​មែនទែន។

​បច្ចុប្បន្ន​នេះ Ronaldo ​មាន​៣១​គ្រាប់ ​ស្រប​ពេល Immobile ​វិញ​មាន​ដល់​ទៅ​៣៤​គ្រាប់​ទៅ​ហើយ។ ​ការ​ប្រកួត​នៅ​សល់​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល ដូច្នេះ​អតីត​កីឡាករ Real Madrid ​ត្រូវ​ធ្វើ​ការ​ធ្ងន់​មែនទែន ​ទើប​អាច​ប្រជែង​ពាន​រង្វាន់​ស្បែក​ជើង​មាស​បាន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់