• 2020-07-29 04:19:42
  • បាល់ទាត់

Conte ​ថា​ផ្ទេរ Messi ​ចេញ​ពី Barcelona ​ពិបាក​ជាង​រើ​វិហារ​នៅ Milan ​ទៀត​

  • 2020-07-29 04:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Antonio Conte ​ថា​គ្រប់​ក្លឹប​តែងតែ​ចង់​បាន Lionel Messi មក​ជួយ​ជា​និច្ច ប៉ុន្តែ​ការ​ផ្ទេរ​កីឡាករ​អាហ្សង់ទីន​ម្នាក់​នេះ​ចេញ​ពី Barcelona ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។

​រដូវ​កាល​នេះ Inter Milan ​មាន​ដំណឹង​ច្រើន​ណាស់​ថា​នឹង​ទិញ​យក Messi ​ឱ្យ​បាន។ តែ​យ៉ាងណាមិញ ​ប្រធាន​ក្លឹប Barcelona ​បាន​បញ្ជាក់​ហើយ​ថា​ប្រធាន​ក្រុម​រូប​នេះ មិន​ចាកចេញ​ទៅ​ណា​នោះ​ទេ ​ហើយ​ក៏​គ្មាន​ក្លឹប​ណា​អាច​យក​គេ​ចេញ​ពី​ក្រុម​អ្នក​មាន​បុណ្យ​បាន​ដែរ។ ​សម្ដី​នេះ​ហើយ ទើប​បាន​ជា​លោក Conte ​អ្នក​ចាត់ការ​ក្រុម Inter Milan ​យល់​ថា​នាំ​យក Messi ​មក​អ៊ីតាលី ពិបាក​ជាង​រើ​វិហារ Duomo ​ទៅ​ទៀត។

​អតីត​អ្នក​ចាត់ការ​ក្រុម Chelsea ​ខាង​លើ​និយាយ​ថា​៖ “វា​ងាយ​ស្រួល​ក្នុង​ការ​រើ​វិហារ Duomo ​ជាង​ការ​នាំ Messi មក​រួម​ក្រុម Inter ​។ ​ខ្ញុំ​ប្រកាន់​ខ្ជាប់​ជាមួយ​កីឡាករ​របស់​ខ្ញុំ​នៅ​ពេល​នេះ ​ពួកគេ​បាន​ផ្ដល់​អ្វី​ទាំង​អស់​ឱ្យ​ពួក​យើង។ ខ្ញុំ​អាច​ធានា​បាន​ដូច្នេះ”។ ក្រុម Inter Milan ​នៅ​រដូវ​កាល​នេះ ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង Serie A ​ដោយ​បាត់​ឱកាស​ប្រជែង​ពាន​ទៅ​ហើយ ព្រោះ Juventus ​បាន​ក្លាយ​ជា​ជើង​ឯក​តាំងពី​សប្ដាហ៍​ទី​៣៦​មក៕​

ប្រភព៖ Goal អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់