• 2020-07-29 03:30:58
  • ប្រដាល់

សប្បាយ​មើល​ទៀត​ហើយ!​ ម្ចាស់​ខ្សែក្រវាត់​មាស​ ប៉ះ​ម្ចាស់​ពាន​ ISI​ ដណ្ដើម​ប្រាក់​លាន​

  • 2020-07-29 03:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កំពុង​ឡើង​កូដ​ខ្លាំង​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​មាស​ អេលីត​ ចំរើន​ នឹង​ត្រូវ​ប៉ះ​ម្ចាស់​ពាន ISI​ ឈិត​ សេរីវណ្ណថង​ ដណ្ដើម​ប្រាក់​លាន​នា​រសៀល​ថ្ងៃ​សៅរ៍​ ទី១​ ខែ​សីហា​ ឆ្នាំ​២០២០​ នៅ​សង្វៀន​ CNC ។​

រូបភាពលើផេក លោក​ ស៊ន​ អេលីត​

ច្បាស់​ជា​កក្រើក​ហើយ​គូ​នេះ​ព្រោះ​ម្នាក់ៗ​សុទ្ធតែ​អ្នក​មាន​ថ្វី​ មាន​ស្នៀត​ប្រយុទ្ធ​គ្រោះថ្នាក់​ និង​មាន​សន្ទុះ​អ្នក​គាំទ្រ​ច្រើន​រៀង​ៗ​ខ្លួន។​ កីឡាករ​ អេលីត​ ចំរើន​ អ្នក​តាមដាន​គុន​ខ្មែរ​ច្បាស់​ជា​ស្គាល់​ហើយ​សមត្ថភាព​ប្រកួត​ និង​រន្ទះ​ជើង​របស់​គេ​ ជា​ពិសេស​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់ ​ខ្សែក្រវាត់​មាស​ របស់​ PNN។​ អ្នក​ប្រដាល់​រូប​នេះ​មាន​ស្នៀត​ទាត់​ធ្ងន់​ល្អ​ និង​កែង​ដ៏​គ្រោះ​ថ្នាក់។​

រូបភាព​លើផេក ឯកភ្នំ

ចំណែក​អ្នក​លេង​គុន​ខ្មែរ​ប្រចាំ​ក្លឹប​រ៉ាហ៊ូ​កីឡា​ខេត្ត​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ វិញ​មួយ​រយៈពេល​នេះ​ហាក់​ធ្លាក់​បន្តិច​ ប៉ុន្តែ​ប្រកួត​ចុង​ក្រោយ​យក​ឈ្នះ​សិស្ស​ច្បង​ ម៉ន​ សាម៉េត​ ថ្មី​ៗ​នេះ។​ វណ្ណថង​ ជា​កីឡាករ​ល្អ​គ្រប់​គ្រឿង​ម្នាក់​ដែរ​ ស្នៀត​ទាត់​ កែង​ ម៉ាត់​ សុទ្ធតែ​ល្អ​ បើ​ទោះ​ជា​អ្នក​ប្រដាល់​រូប​នេះ​ភាគ​ច្រើន​ថយ​វ៉ៃ​ក៏​ដោយ។​ ការ​ប៉ះ​គ្នា​រវាង​ វណ្ណថង​ និង​ អេលីត​ ចំរើន​ នេះ​ពិបាក​ស្មាន់​លទ្ធផល​មុន​ណាស់​ព្រោះ​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា ​អ្នក​ណា​ប្រហែស​អាច​នឹង​ចាញ់​ភ្លាម​ៗ​តែ​ម្ដង។​

រូបភាពលើផេក Sport Zone

រំលឹក​ដែរ​ថា​ កីឡាករ​ ឈិន​ សេរីវណ្ណថង​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ក្នុង​កម្មវិធី​ខារ៉ាបាវ​ របស់​សង្វៀន​ CNC​ នៅ​ថ្ងៃ​សៅរ៍​ ទី១​ ខែ​សីហា​ ឆ្នាំ​២០២០​ នេះ​ចាប់​ពី​ម៉ោង​២តទៅ។​ កុំ​ភ្លេច​រង់ចាំ​ទស្សនា​ការ​ប្រកួត​នេះ​ទាំង​អស់​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់