• 2020-07-28 12:55:27
  • បាល់ទាត់

ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់ Man City នឹង​អវត្តមាន​ពេល​ប្រកួត​ប៉ះ Real

  • 2020-07-28 12:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester City កីឡាករ​ Sergio Aguero នឹង​មិន​បាន​ចូល​រួម​លេង​ក្នុង​ប្រកួត​ UEFA Champions League តទល់​នឹង​ក្លឹប​ Real Madrid ក្នុង​ជើង​ទី​២​ នៅ​ថ្ងៃ​ទី​០៧ ខែ​សីហា​ ឆ្នាំ​២០២០ ​ខាង​មុខ​ទេ​ នេះ​បើ​យោង​តាម​លោក​ Pep Guardiola ។

កីឡាករ​វ័យ​ ៣២​ឆ្នាំ​រូប​នេះ​នឹង​ត្រូវ​នៅ​ព្យាបាល​របួស​ជង្គង់​ បន្ទាប់​ពី​រង​របួស​កាល​ពី​ប្រកួត​តទល់​នឹង​ក្លឹប​ Burnley ក្នុង​ក្របខ័ណ្ឌ​ Premier League កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ។

យ៉ាង​ណា​មិញ​ Pep បាន​បញ្ជាក់​ថា​ ចំពោះកីឡាករ​ដទៃ​ផ្សេង​ទៀត​មាន​កាយ​សម្បទា​រឹងមាំ​ និង​​ត្រៀម​ខ្លួន​រួច​រាល់​ជា​ស្រេចសម្រាប់​ការ​ប្រកួត​ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ដោយ​សារ​តែ​មាន​របួស​ជង្គង់​នេះ​ Aguero មិន​បាន​ចូល​រួម​លេង​ក្នុង​ប្រកួត​ចំនួន​ ១០​លើក​រួច​មក​ហើយ​ ចាប់​តាំង​ពី​ថ្ងៃ​រង​របួស​មក​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់