• 2020-07-28 11:36:34
  • បាល់ទាត់

ចប់​រដូវ​កាល​ភ្លាម កីឡាករ Liverpool ២រូប​បាន​ចែក​ផ្លូវ​ជាមួយ​ក្លឹប

  • 2020-07-28 11:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រដូវ​កាល ២០១៩/២០​ត្រូវ​បាន​បញ្ចប់​ កីឡាករ​ Liverpool ចំនួន​ ២រូប​ បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​ទៅ​កាន់​ទ្រនំ​ថ្មី។ កីឡាករ​ទាំង​ពីរ​រូប​នោះ​គឺ ខ្សែ​បម្រើ Adam Lallana និង​ខ្សែ​ការពារ​ Dejan Lovren។

ខ្សែ​បម្រើ​ប្រយុទ្ធ​អង់គ្លេស Adam Lallana បាន​ចែក​ផ្លូវ​គ្នា​ជាមួយ Liverpool ទៅ​កាន់​ក្លឹប​អង់គ្លេស Brighton & Hove Albion ខណៈ​ខ្សែ​ការពារ​ក្រូអាត Dejan Lovren បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​រុស្ស៊ី Zenit Saint-Petersburg។

Lallana បាន​ចូល​លេង​ឲ្យ​ Liverpool តាំងពី​ឆ្នាំ២០១៤​មក ហើយ​បង្ហាញ​ខ្លួន​បាន ១៧៨ដង និង​រក​បាន ២២គ្រាប់។ កីឡាករ​រូប​នេះ​បាន​ផុត​កុងត្រា​ជាមួយ​នឹង​ហង្ស​ក្រហម​ ហើយ​សម្រេច​ផ្លាស់​ទៅ​ក្លឹប​លេខ ១៥ នៅ​លីគ​កំពូល​អង់គ្លេស​ក្លឹប Brighton។

Lovren វិញ​បាន​ចូល​រួម​ជាមួយ​ហង្ស​តាំង​ពី​ឆ្នាំ២០១៤ ដូច​ Lallana ដែរ ហើយ​បង្ហាញ​ខ្លួន​បាន ១៨៥ដង។ ខ្សែ​ការពារ​ក្រូអាត​រូប​នេះ​ផ្លាស់​ទៅ​ក្លឹប​ Premier League រុស្ស៊ី ក្នុង​តម្លៃ​ខ្លួន​​ជាង ១៤លាន​ដុល្លារ៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់