• 2020-07-28 11:02:45
  • បាល់ទាត់

ទូត​អង់គ្លេស​៖ កីឡាករ Real Madrid មិន​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ អំឡុង​ប្រកួត​ប៉ះ​ Man City ទេ

  • 2020-07-28 11:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អេស្ប៉ាញ​លោក Hugh Elliot បាន​និយាយ​ក្នុង​កម្មវិធី​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អំឡុង​ពេល​ប្រកួត​ UEFA Champions League ប៉ះ​នឹង​ក្លឹប Manchester City ក្រុម​កីឡាករ​ក្លឹប Real Madrid នឹង​គេច​ផុត​ពី​បម្រាម​ជាប់​ចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ តែ​ពួក​គេ​មិន​អាច​ដើរ​ហើរ​សេរី​បាន​ទេ។

លោក​បាន​លើកឡើង​ថា៖ " ​អ្នក​ដំណើរ​ពី​ប្រទេស​អេស្ប៉ាញ​មក​កាន់​អង់គ្លេស​ ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ ប៉ុន្តែ​មាន​ករណី​លើកលែង​មួយ​ចំនួន​សម្រាប់​កីឡាករ​កំពូលៗ​ " ។

លោក​ទូត​បាន​បន្ត​ថា៖ " យ៉ាងណាមិញ ពួក​គេ​មិន​មាន​សេរីភាព​ពេញ​លេញ​ទេ។ ចលនា​បំលាស់​ទី​របស់​ពួក​គេ​ត្រូវ​តែ​គ្រប់គ្រង​ឲ្យ​បាន​ដិតដល់​ ដើម្បី​ឲ្យ​ការ​ប្រកួត​ដំណើរ​ការ​បាន " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លឹប Real Madrid នឹង​ទៅ​សួរ​សុខទុក្ខ​ក្រុម​ Manchester City ដល់​ដែនដី​ចក្រភពអង់គ្លេស សម្រាប់​ជើង​ទី២ នៃ​ប្រកួត UEFA Champions League ខណៈ​ការ​ប្រកួត​ជើង​ទី១ ប្រព្រឹត្តិ​ទៅ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ដោយ​ក្លឹប​អង់គ្លេស​យក​ឈ្នះ អេស្ប៉ាញ ២-១ ដល់​ដី៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់