- 2020-07-28 07:13:35
- បាល់ទាត់
Aston ទាមទារ៨០លានផោន ទើបឱ្យ Grealish ទៅ Man Utd
- 2020-07-28 07:13:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Aston ទាមទារ៨០លានផោន ទើបឱ្យ Grealish ទៅ Man Utd
ចន្លោះមិនឃើញ
ក្រុម Aston Villa បានដាក់តម្លៃខ្លួនរបស់ខ្សែបម្រើ Jack Grealish រហូតដល់៨០លានផោនឯណោះ ទើបព្រមឱ្យរូបគេចាកចេញពីក្លឹបនារដូវកាលថ្មីខាងមុខនេះ។
ប្រធានក្រុមរបស់ Aston Villa ខាងលើត្រូវបានក្រុម Man Utd មើលឃើញ និងចង់បានតាំងពីរដូវកាលមុនមកម្ល៉េះ ប៉ុន្តែមិនអាចសម្រេចការផ្ទេរបាន។ បច្ចុប្បន្ននេះ ក្រុមរបស់លោក Ole នៅតែពេញចិត្តកីឡាករអង់គ្លេសនេះដដែល ប៉ុន្តែបញ្ហាប្រឈមធំនោះគឺតម្លៃផ្ដាច់កុងត្រាតែម្ដង។
ក្រោយពីអាចរក្សាខ្លួនលេងនៅ Premier League ក្រុម Aston Villa បានដាក់តម្លៃផ្ដាច់កុងត្រាដល់ទៅ៨០លានផោនឯណោះ។ ពួកគេចង់ឱ្យកីឡាករឆ្នើមរបស់ខ្លួន មានតម្លៃខ្លួនស្មើជាមួយខ្សែការពារHarry Maguire របស់ក្រុម Man Utd ជះលុយទិញកន្លងមកពី Leicester City ៨០លានផោនដែរ។ តម្លៃដល់ទៅ៨០លានផោននេះហើយ អាចនឹងធ្វើឱ្យបិសាចពិបាកសម្រេចបន្តិច ត្បិតអីពួកគេត្រូវការប្រាក់មួយចំនួនទៀតដើម្បីដេញថ្លៃយក Sancho ពីក្រុម Dortmund ទៀត៕