• 2020-07-28 02:44:30
  • បាល់ទាត់

Adam Lallana សម្រេច​ចិត្ត​​ផ្លាស់​ទៅ​ក្រុម​មួយ​នៅ Premier League

  • 2020-07-28 02:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Brighton បាន​បំពេញ​ចុះ​កុងត្រា​​យក​ខ្សែ​បម្រើ Adam Lallan ពី​ក្លឹប Liverpool ដោយ​គ្មាន​តម្លៃ​ខ្លួន។

Lallana ដែល​អស់​កុងត្រា​ជាមួយ​​ជើងឯក Premier League រដូវ​កាល​នេះ​បាន​សម្រេច​ចិត្ត​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​ជាមួយ Brighton។ កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​៣២​ឆ្នាំ​បាន​បង្ហាញ​ខ្លួន​២២​ប្រកួត​ឲ្យ Liverpool ក្នុង​រដូវ​កាល​២០១៩-២០ ប៉ុន្តែ​ចាប់​ផ្ដើម​ជា​ជម្រើស​ដំបូង​ក្នុង​លីគ​បាន​តែ​៣​ប្រកួត​ប៉ុណ្ណោះ និង​មិន​បាន​លេង​សោះ​ចាប់​តាំង​​បាល់ទាត់​ចាប់​ផ្ដើម​ម្ដង​ទៀត។

អ្នក​ចាត់​ការ​របស់ Brighton ​​លោក Graham Potter.បាន​និយាយថា Adam ពិត​ជា​រំភើប​ខ្លាំង​ណាស់​សម្រាប់​ការ​ចុះ​កិច្ចសន្យា​ជាមួយ​ពួក​យើង។ បញ្ជាក់​ថា Liverpool បាន​ទិញ​យក Lallana ពី​ក្លឹប Southampton ក្នុង​តម្លៃ​២៥​លាន​ផោន​កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៤៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់