- 2020-07-27 08:24:44
- បាល់ទាត់
ម៉ាត់ ណូរ៉ុន ស៊ុត២ Assist ១ ម្សិលមិញតែមិនជាប់ជាកីឡាករល្អ ព្រោះហេតុអី ?
- 2020-07-27 08:24:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាត់ ណូរ៉ុន ស៊ុត២ Assist ១ ម្សិលមិញតែមិនជាប់ជាកីឡាករល្អ ព្រោះហេតុអី ?
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធលេចធ្លោរបស់បឹងកេត ម៉ាត់ ណូរ៉ុន ស៊ុត២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ( Assist ) ១គ្រាប់ ដើម្បីយកឈ្នះក្រុមជើងឯក៦សម័យកាល ភ្នំពេញក្រោន ៣-១ កាលពីម្សិលមិញនេះនៅទឹកដី Cambodia Airway ក្នុងជំនួបលីគកំពូលកម្ពុជាសប្ដាហ៍ទី៩ ។
ទោះជាបង្ហាញទម្រង់លេងយ៉ាងល្អបែបនេះក្ដី ក៏លោក គីម ភក្ដី គ្រូបង្វឹកបណ្ដោះអាសន្នបឹងកេតមិនបានចាត់ទុកខ្សែប្រយុទ្ធរូបនេះជាកីឡាករល្អតែម្នាក់ក្នុងជំនួបខាងលើនេះឡើយ។ គ្រូបង្វឹកដដែលបានឲ្យដឹងថា លោកផ្ដោតលើការលេងជាក្រុម ហើយកីឡាករទាំងអស់ក្នុងក្រុមសុទ្ធសឹងតែធ្វើបានល្អដូចៗគ្នា ទើបបានជ័យជម្នះ។
ទន្ទឹមនឹងនោះកីឡាករដែលធ្វើបានល្អជាងគេ និងអាចថ្ពក់ចិត្តគ្រូជំនួយខាងលើឲ្យមានការចាប់អារម្មណ៍មាន អ្នកចាំទី ហ៊ុល គឹមហ៊ុយ, Mizuno និង Anderson ។ ស្របពេល ម៉ាត់ ណូរ៉ុន ទទួលបានពិន្ទុល្អស្ថិតនៅក្នុងចិត្តរបស់លោក គីម ភក្ដី ដូចគ្នា ប៉ុន្តែលោកក៏កំពុងស្វែងរកចំណុចខ្វះខាតរបស់ខ្សែប្រយុទ្ធរូបនេះ ដើម្បីអភិវឌ្ឍន៍បន្ថែម។
ជ័យជម្នះរបស់បឹងកេតទៅលើភ្នំពេញក្រោនម្សិលមិញ ធ្វើឲ្យពួកគេមាន ២០ ពិន្ទុស្ថិតនៅលេខ ២ ក្នុងតារាងលីគកំពូលកម្ពុជា ដោយឆ្លងកាត់ការប្រកួតចំនួន ៨ លើកឈ្នះ ៦ ស្មើ ២ ។ ចំណែក ភ្នំពេញក្រោនស្ថិតនៅលេខ ៤ ឆ្លងកាត់ ៩ ប្រកួតមាន ១៨ ពិន្ទុ៕