- 2020-07-27 03:54:41
- បាល់ទាត់
Jose ៖ កុំឱ្យតែកីឡាកររបួស ក្រុម Spurs អាចបានលេខ៣ឬលេខ៤
- 2020-07-27 03:54:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jose ៖ កុំឱ្យតែកីឡាកររបួស ក្រុម Spurs អាចបានលេខ៣ឬលេខ៤
ចន្លោះមិនឃើញ
លោក Jose Mourinho ជឿជាក់ថាប្រសិនបើមិនមានកីឡាករសំខាន់របួសច្រើននាក់ទេ ក្រុម Spurs របស់លោកនឹងទទួលបានចំណាត់ថ្នាក់ល្អមិនខាន អាចលេខ៣ឬលេខ៤ក្នុងតារាង។
បញ្ចប់រដូវកាលនៅយប់មិញ ក្រុម Spurs ទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងតារាង Premier League និងមានកៅអីលេង Europa League រដូវកាលក្រោយ។ ចំណាត់ថ្នាក់នេះដែរ បើតាមគំនិតរបស់លោក Jose Mourinho វិញ ប្រសិនបើកីឡាករមិនរបួសច្រើនទេ នោះ Spurs នឹងអាចល្អជាងនេះទៅទៀត។
អ្នកចាត់ការខាងលើអះអាងថា៖ “ពេលដែលកីឡាករទាំងអស់មិនរបួស យើងបានបង្ហាញសមត្ថភាពក្រុមរបស់យើងរួចហើយកន្លងមកនេះ។ យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលដល់តំបន់ដែលយើងចង់បាន។ ខ្ញុំមិនច្បាស់ដែរ ប៉ុន្តែអាចដល់លេខ៣ឬលេខ៤ក្នុងតារាង។ ខ្ញុំចង់បានក្រុមរបស់ខ្ញុំ កីឡាកររបស់ខ្ញុំ មិនស្ថិតក្នុងបញ្ជីរបួសទេ។ ខ្ញុំចង់បានក្រុមដែលពេញលេញមួយ ទើបយើងអាចប្រជែងជាមួយក្រុមដទៃបាន”៕