• 2020-07-24 03:28:43
  • បាល់ទាត់

​បាត់​មុខ​១៣​ឆ្នាំ ​ទី​បំផុត Lazio ​បាន​លេង UCL ​វិញ​ហើយ​នៅ​ឆ្នាំ​ក្រោយ​

  • 2020-07-24 03:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Lazio ​បាន​កក់​កៅអី​លេង​ពាន​រង្វាន់ UEFA Champions League ​បាន​ហើយ​នៅ​រដូវ​កាល​នេះ ​បន្ទាប់​ពី​ពួកគេ​លេង​ឈ្នះ​ក្រុម ​Cagliari ​ក្នុង​លទ្ធផល ២-១ ​នៅ​យប់មិញ​នេះ​។

​Lazio ​ធ្លាប់​ជា​ក្រុម​ខ្លាំង​មួយ​ដែរ ប៉ុន្តែ​ដោយសារ​ធ្លាក់​ជើង​ពេក ពួកគេ​ក៏​បាន​បាត់​មុខ​ពី​ការ​ប្រកួត Champions League ​អស់​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ។ ​តែ​រដូវ​កាល​នេះ ​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Simone Inzaghi ​បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ឡើង​វិញ ​និង​កក់​កៅអី UEFA Champions League ​ហើយ ​ក្រោយ​ពី​ពួកគេ​ធានា​បាន​ចំណាត់​ថ្នាក់​ក្នុង Top4 ​ជា​ស្រេច ទោះ​សល់​៣​ប្រកួត​ទៀត​ក៏​ដោយ។

​មួយ​វិញ​ទៀត​សម្រាប់​រដូវ​កាល​នេះ ​ខ្សែ​ប្រយុទ្ធ Immobile ​របស់ Lazio ​ក៏​កំពុង​នាំ​មុខ​គេ​លើ​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ Serie A ​ផង​ដែរ។ ​ដោយ​ថែម​១​គ្រាប់​ទៀត​នៅ​យប់មិញ ​បាន​ធ្វើ​ឱ្យ Immobile ​មាន​៣១​គ្រាប់​ហើយ ​ខណៈ​ដែល​លេខ​២ Cristiano Ronaldo ​វិញ ​មាន​៣០​គ្រាប់។ យ៉ាងណាមិញ ​ការ​ប្រកួត​នៅ​សល់​៣​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល​នេះ ​និង​ដឹង​ច្បាស់​ថា​នរណា​ជា Top Scorer ​​ពិត​ប្រាកដ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់