• 2020-07-23 07:43:09
  • បាល់ទាត់

Lampard ​ថាឈ្នះ​ពាន​ហើយ ​តែ​កុំ​ក្រអឺតក្រទម​ពេក Liverpool ​

  • 2020-07-23 07:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម ​Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Chelsea ​ក្នុង​លទ្ធផល ៥-៣ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស សប្ដាហ៍​ទី​៣៧ ​ហើយ​នេះ​ក៏​ជា​ការ​ប្រកួត​ដែល​ហង្ស​ក្រហម​អបអរ​លើក​ពាន​ផង​ដែរ។

​សម្រាប់​ការ​ប្រកួត​នោះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​នៅ​ពេល​កីឡាករ Liverpool ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ៗ ​ទាំង​អ្នក​នៅ​អង្គុយ​កៅអី​បម្រុង ​និង​អ្នក​លើ​ទីលាន​ហាក់​ដូចជា​អបអរ​ខ្លាំង ឌឺ​ដង​ដល់​ក្រុម​របស់​លោក Lampard ​មែនទែន។ ​ចំពោះ​រឿង​កាយ​វិការ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​វ័យ​ក្មេង​របស់​តោ​ខៀវ ​ហាក់​ដូចជា​មិន​ពេញ​ចិត្ត​នោះ​ទេ ​ដោយ​លោក​អះអាង​ថា​បាន​លើក​ពាន​ហើយ ​សប្បាយ​ចិត្ត​ចុះ ប៉ុន្តែ​កុំ​ក្រអឺតក្រទម​ពេក។

​រំលឹក​ថា​ក្រុម Liverpool ​ឈ្នះ​លីគ​នេះ គឺ​ជា​លើក​ដំបូង​សម្រាប់​ពួកគេ ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។ មួយ​វិញ​ទៀត ​សម្រាប់​ការ​ឈ្នះ​នៅ​យប់មិញ គឺ​បាន​ធ្វើ​ឱ្យ​ក្រុម Chelsea ​ធ្លាក់​ចេញ​ពី​តំណែង​លេខ​៣​ក្នុង​តារាង​ផង​ដែរ ដោយ Man Utd ​ជា​អ្នក​ឡើង​មក​ជំនួស។ ​កត្ដា​នេះ​ហើយ ទើប​បាន​ជា​ប្រកួត​ចុង​ក្រោយ Chelsea ​ត្រូវ​ប្រឹងប្រែង​ឱ្យ​ខ្លាំង ដើម្បី​ឱ្យ​បាន​កៅអី UEFA Champions League ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី