• 2020-07-22 14:01:15
  • បាល់ទាត់

Lampardថា មិន​ហាម​ប្រាម​កីឡាករ​ Chelsea មើល​ Liverpool លើក​ពាន​ PL ទេ​មាន​តែ​បង្ខំ​ឲ្យ​មើល​ថែម​

  • 2020-07-22 14:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Frank Lampard អ្នកចាត់ការក្លឹប​ Chelsea បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​នឹង​មិន​ហាម​ប្រាម​កីឡាករ​របស់​លោក​ ក្នុង​ការ​មើល​ក្លឹប​ Liverpool លើក​ពាន​ Premier League នៅ​ក្នុង​យប់​នេះ​នោះ​ទេ​។

លោក​ Lampard បាន​និយាយ​ថា​៖" ខ្ញុំ​មិន​គិត​ពេល​មើល​ Liverpool លើក​ពាន​យប់​នេះ​ធ្វើ​ឲ្យ​កីឡាករ​របស់​ខ្ញុំ​ឈឺ​ចាប់​នោះ​ ខ្ញុំ​គិត​ថា​មើល​ទៅ​មាន​តែ​ជំរុញ​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ចង់​បាន​ពាន​នេះ​ទៅ​វិញ​ទេ។ អញ្ចឹង​ហើយ​ខ្ញុំ​អត់​ហាម​ពួក​គេ​ទេ​ មាន​តែ​បង្ខំ​ឲ្យ​ពួក​គេ​មើល​វិញ​ទេ។ "

អ្នកចាត់ការរូប​នេះ​បាន​បន្តថា​៖" ព្រោះ​ថា​ពេល​មើល​ពួក​គេ​ យើង​នឹក​ឃើញ​អារម្មណ៍​នៅ​ពេល​ទទួល​ពាន​មួយ​នោះ​ ហើយ​អារម្មណ៍​មួយ​នោះ​នឹង​ជួយ​ដល់​ក្ដី​សង្ឃឹម​យើង​ឲ្យ​សម្រេច​បាន​ក្នុង​ពេល​ ២ឆ្នាំ​ ឬ ៣​ឆ្នាំ​ខាង​មុខ​ទៀត​។ "

Chelsea បាន​ឈរ​លើ​ចំណាត់​ថ្នាក់​ទី​៣ ក្នុង​ការ​ប្រកួត​ Premier League ដោយ​មាន​ ៦៣​ពិន្ទុ​ខណៈ​ Liverpool ជា​អ្នក​ជើង​ឯក​ឈ្នះ​ពាន​នេះ​ មាន​រហូត​ដល់​ទៅ​ ៩៣​ពិន្ទុ​ឯណោះ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់