• 2020-07-22 12:34:06
  • បាល់ទាត់

Zlatan ហាក់​​មិន​សូវ​ច្បាស់​ ជា​មួយ​ក្លឹប​ AC Milan ឡើយ

  • 2020-07-22 12:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic បាន​និយាយ​ទៅ​កាន់​ Sky Sports កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​ហាក់​បី​មិន​សូវ​ច្បាស់​ពី​អនាគត​​នៅ​ AC Milan នៅ​ឡើយ​ ខណៈ​ពេល​ដែរ​កុងត្រា​ជិត​ត្រូវ​បញ្ចប់​ទៅ​ហើយ​។

Zlatan បាន​និយាយ​ថា​៖" ខ្ញុំ​នៅ​សល់​ ៣​ប្រកួត​​នៅ​ក្នុង​ ១០​ថ្ងៃ​ខាង​មុខ​នេះ​ទៀត​ ខាង​ក្លឹប​នៅ​មិន​ទាន់​និយាយ​អី​ជា​មួយ​ខ្ញុំ​ទេ​ អញ្ចឹង​ហើយ​ខ្ញុំ​អត់​មាន​អី​ត្រូវ​រំពឹង​ពី​ពួក​គេ​ទៀត​ទេ​។ "

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" វា​មាន​រឿង​ខ្លះ​ ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន​ ប៉ុន្តែ​រឿង​លើក​នេះ​វា​ដូច​ប្លែក​សម្រាប់​ខ្ញុំ​ តែ​យ៉ាង​ណា​ខ្ញុំ​​ខំ​អស់​លទ្ធភាព​ហើយ ខ្ញុំ​លេង​ដោយ​មាន​ភាព​ជឿជាក់​ខ្ពស់​ណាស់​ អញ្ចឹង​ហើយ​ខ្ញុំ​​ជឿ​លើ​អ្វី​ដែល​ខ្ញុំ​ខិត​ខំ​ធ្វើ​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Zlatan បាន​មក​លេង​ឲ្យ​ក្លឹប​ AC Milan កាល​ពី​ដើម​ឆ្នាំ​២០២០​មក​ និង​បញ្ចប់​កុងត្រា​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់