• 2020-07-22 10:24:20
  • បាល់ទាត់

ប៉ះព្រៃវែង តើ​ត្បូង​ឃ្មុំ​ អាច​ការពារ​តំណែង​ជើងឯក Hun Sen Cup បាន​ដែរ​ឬ​ទេ?

  • 2020-07-22 10:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើងឯក​ឆ្នាំ​២០១៩ ខេត្ត​ត្បូង​ឃ្មុំ បាន​ដឹកនាំ​ដៃ​ខេត្ត​ព្រៃវែង​ ឡើង​ទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់​ពួកគេ​បំបាក់​ក្រុម​កែប ៤-០ និង​សៀមរាប ៧-០ នៅ​ជើង​ទី​២​នា​ថ្ងៃ​នេះ។ សរុប​ទាំង​ពីរ​ជើង ត្បូង​ឃ្មុំ​លត់​កែប ៥-២ ចំណែក​ព្រៃវែង​លត់​សៀមរាប ៩-០។

តើ​ត្បូង​ឃ្មុំ​អាច​​ការពារ​តំណែង​ជើងឯក​ពី​ក្រុម​ខ្លាំង​ព្រៃវែង​​បាន​ឬ​ក៏​យ៉ាងណា? ចុះ​ប្រិយមិត្ត​វិញ គិត​ថា​ក្រុម​ខ្លាំង​មួយ​ណា ស័ក្ដិសម​​​គ្រង​តំណែង​ជើងឯក​ពានរង្វាន់​សម្ដេច ហ៊ុន សែន ថ្នាក់​ខេត្ត​លើក​ទី​១៤​ នេះ? ដូច្នេះ​បើ​ចង់​ដឹង​ច្បាស់ សូម​ប្រិយមិត្ត រង់ចាំ​ទស្សនាការ​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​ទាំង​ពីរ​ នា​ថ្ងៃ​ទី ២៩ ខែកក្ដដា ឆ្នាំ២០២០​ខាងមុខ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី