- 2020-07-22 07:20:24
- បាល់ទាត់
ចេះស្មោះហើយ! Ronaldo ហៅ Georgina ជាស្រីស្អាតបំផុត និងចង់រៀបការជាមួយ
- 2020-07-22 07:20:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះស្មោះហើយ! Ronaldo ហៅ Georgina ជាស្រីស្អាតបំផុត និងចង់រៀបការជាមួយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បានសរសើរសង្សាររបស់ខ្លួន Georgina ថាជាស្រីស្អាតជាងគេនៅលើលោកនេះ ក្រោយពីឃើញនាងបង្ហោះវីដេអូស្លៀក Bikini និងរបៀបហាត់ប្រាណរបស់ខ្លួន។
Georgina ដែលជាសង្សារយូរឆ្នាំមកហើយរបស់ Ronaldo កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ ជាមួយសម្រស់យ៉ាងស្រស់ស្អាត និងការបង្រៀនរបៀបហាត់យកគូថស្អាតរបស់នាង ធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយក្នុងចំណោមអ្នកគាំទ្រទាំងអស់នោះ ក៏មាន Ronaldo ដែលជាសង្សារម្នាក់ផងដែរ ដែលតែងតែសរសើរនាង។
កីឡាករលេងឱ្យក្លឹប Juventus ខាងលើ បានហៅ Georgina ថាជាស្រីស្អាតជាងគេនៅលើលោកនេះ។ ដោយចាត់ទុកការបានរួមរស់ជាមួយនាងគឺជារឿងអស្ចារ្យ ជាងការរកបានគ្រាប់បាល់ល្អបំផុតក្នុងអាជីពបាល់ទាត់ទៅទៀត។ ខណៈដែលថ្ងៃអនាគត Ronaldo ចង់មានបំណងសម្រេចតាមចាស់ទុំ រៀបការជាមួយ Georgina ផងដែរ ព្រោះនាងជាកូនប្រសារដែលម្ដាយអតីតកីឡាករ Real Madrid រូបនេះ ពេញចិត្តយ៉ាងខ្លាំង៕