• 2020-07-21 11:15:08
  • បាល់ទាត់

Guardiola៖ នៅ​ក្រៅ​ទីលាន ខ្ញុំ​គ្មាន​ការ​គោរព​ចំពោះ Arsenal បន្តិច​សោះ

  • 2020-07-21 11:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​គោរព Arsenal នៅ​ក្នុង​ទីលាន តែ​នៅ​ក្រៅ​វិញ​ លោក​មិន​គោរព​ក្លឹប​នេះ​ឡើយ។

លោក​បាន​និយាយ​ថា៖ " យើង​សោកស្ដាយ​ណាស់ ដែល​លេង​មិន​សូវ​ល្អ​នៅ​តង់​ទី១។ តែ​ពេល​លេង​ចប់​ហើយ ទោះ​យើង​ចាញ់​ក៏​ដោយ ក៏​យើង​ចាប់​ដៃ​គូ​ប្រកួត​របស់​យើង។ ខ្ញុំ​តែងតែ​គោរព និង​ឲ្យ​តម្លៃ​គូ​ប្រកួត​របស់​ខ្ញុំ " ។

លោក​បាន​បន្ត​ថា៖ " ចំពោះ​ Arsenal វិញ ខ្ញុំ​គោរព​ពួក​គេ​នៅ​លើ​ទីលាន។ ខ្ញុំ​គោរព​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ។ អបអរសាទរ ដល់​ពួក​គេ​ចុះ តែ​នៅ​ក្រៅ​ទីលាន​វិញ ខ្ញុំ​មិន​គោរព​សូម្បី​តែ​បន្តិច​ឡើយ " ។

លោក​មិន​បាន​បញ្ជាក់​ពី​ហេតុផល​ឲ្យ​ច្បាស់លាស់​ទេ ប៉ុន្តែ​គេ​សង្ស័យ​ថា មូលហេតុ​ដែល​លោក Pep និយាយ​ដូច្នេះ​គឺ​ដោយសារ​តែ Arsenal ស្ថិត​ក្នុង​ចំណោម​ក្លឹប ដែល​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​មជ្ឈត្តកម្ម​កីឡា​ពី​បទ​ស្មើ​ច្បាប់ Fair Play ហិរញ្ញវត្ថុ ដើម្បី​ដក​ Manchester City ចេញ​ពី UEFA Champions League៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់