• 2020-07-21 12:29:31
  • បាល់ទាត់

Ceballos យល់​ថា រូប​កាយ​គេ​​នៅ Arsenal តែ​អនាគត​សម្រេច​ដោយ Real

  • 2020-07-21 12:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Dani Ceballos បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​ពេញ​ចិត្ត​នឹង​នៅ​ក្លឹប​ Arsenal នេះ​ហើយ​ តែ​យ៉ាង​ណា​អ្នក​អាច​កំណត់​អនាគត​របស់​គេ​បាន​គឺ​មាន​តែ​ក្លឹប​​ Real Madrid ។

Ceballos បាន​និយាយ​ថា​៖" ជា​ការ​ពិត​ណាស់​ខ្ញុំ​ពេញ​​ចិត្ត​នឹង​នៅ​ Arsenal មែន​ទែន​។ ខ្ញុំ​មាន​បទពិសោធន៍​លេង​ជា​មួយ​ក្លឹប​នេះ​ ជិត​មួយ​ឆ្នាំ​ហើយ​។ អញ្ចឹង​ហើយ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ងាយ​ស្រួល​នឹង​លេង​ជា​មួយ​ពួក​គេ​។ "

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖" តែ​បើ​ខ្ញុំ​ទៅ​លេង​នៅ​ក្លឹប​ថ្មី​ផ្សេង​ទៀត​ ឬ​មួយ​ក៏​នៅ​លីគ​ថ្មី​ផ្សេង​ វា​ពិត​ជា​ពិបាក​ដល់​ខ្ញុំ​ក្នុង​ការ​សម្រប​ណាស់​។ យ៉ាង​ណា​អ្នក​ដែល​អាច​សម្រេច​អនាគត​របស់​ខ្ញុំ​មាន​តែ​ Real Madrid ទេ​។ តែ​មក​ទល់​ពេល​នេះ​ ខ្ញុំ​មិន​ទាន់​ដឹង​គេ​សម្រេច​យ៉ាង​ណា​ចំពោះ​ខ្ញុំ។ "

Ceballos បាន​មក​ក្លឹប​ Arsenal ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លឹប​ Real Madrid កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ ឆ្នាំ​២០១៩ និង​បញ្ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣១​ ខែ​មិថុនា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់