• 2020-07-21 03:02:35
  • បាល់ទាត់

មតិ៖ Ballon d'Or លប់​ចោល​ជា​ការ​ប្លន់​ពាន​របស់ Lewandowski ឆ្នាំ​នេះ

  • 2020-07-21 03:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​​មួយ​ចេញ​ពី​ស្ថាប័ន France Football បញ្ជាក់​ថា ការ​ប្រគល់​ពាន​កីឡាករ​ឆ្នើម​ទាំង​បុរស​នឹង​ស្ត្រី​ Ballon d'Or ឆ្នាំ​នេះ​ត្រូវ​បាន​លុប​ចោល​ទាំង​ស្រុង​ក្រោម​មូលហេតុ​ជំងឺ​រាតត្បាត​កូវីដ-១៩។

សម្រាប់​ការ​ប្រកាស​នេះ​​​អាច​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​របស់ Beryern Munich កីឡាករ Robert Lewandowski មាន​ការ​ខកចិត្ត​ជាង​គេ ដោយ​សារ​តែ​គេ​ជា​បេក្ខភាព​រំពឹង​​​ខ្ពស់​ឈ្នះ​ពាន​នេះ​។ វា​អាច​ជា​លើក​ដំបូង​សម្រាប់​កីឡាករ​វ័យ​៣១​ឆ្នាំ​​សញ្ជាតិ​ប៉ូឡូញ​​អាច​គ្រង​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ។

Lewandowski រក​បាន​​គ្រាប់​បាល់​គួរ​ឲ្យ​ចាប់​អារម្មណ៍​៥១​គ្រាប់ ក្នុង​ការ​ប្រកួត​ខ្លួន​៤៩​ប្រកួត​ឲ្យ Bayern គិត​គ្រប់​កម្មវិធី។ ជា​រឿង​សោកស្ដាយ​ឱកាស​របស់ Lewandowski ត្រូវ​បាន​រំសាយ​ចោល ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​ជា​ច្រើន​លើ​បណ្ដាញ​សង្គម។

មាន​ការ​​បង្ហោះ​ជា​ច្រើន​លើ​បណ្ដាញ​សង្គម Twitter ថា ការ​សម្រេច​ចេញ​​លុប​ចោល​​នេះ​ពិត​ជា​ឃោរឃៅ​សម្រាប់ Lewandowski ណាស់។ ខណៈ​អ្នក​ខ្លះ​និយាយ​ថា Lewandowski ត្រូវ​បាន​គេ​ប្លន់​ពាន​ហើយ។ នេះ​ជា​លើក​ដំបូង​ដែល​ Ballon d'Or មិន​ប្រកាស​អ្នក​ឈ្នះ​ ចាំ​តាំង​ពី​បង្កើត​នៅ​ឆ្នាំ​១៩៥៦៕​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់