• 2020-07-21 02:00:29
  • បាល់ទាត់

Ronaldo ​ដាក់​២​គ្រាប់​យប់មិញ ជួយ​លោក Sarri ​ជិត​ស្គាល់​ជាតិ​ពាន​​ហើយ​

  • 2020-07-21 02:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​នៅ​យប់មិញ​នេះ ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម Lazio ​ក្នុង​លទ្ធផល ២-១ សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៣៤។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​កំពូល​តារាង Juventus នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល។ ​ដោយ Ronaldo ​រក​បាន​២​គ្រាប់​មុន​នៅ​នាទី​៥១ ​និង​៥៤។ ​ដោយ​ឡែក​សម្រាប់​១​គ្រាប់​របស់​ក្រុម Lazio ​វិញ ​ធ្វើ​បាន​ដោយ Immobile ​នៅ​នាទី​៨៣ ​ដោយ​បាល់​ប៉េណាល់ទី។ ​បើ​តាម​លទ្ធផល​នេះ​ដែរ Lazio ​បាន​ធ្លាក់​ដល់​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង Serie A ​ហើយ ខណៈ​ដែល​ក្រុម Juventus ​វិញ​នៅ​លេខ​១ ​មាន​៨០​ពិន្ទុ។ ដោយ​ដាច់​៨​ពិន្ទុ​ពី​ក្រុម​លេខ​២ Inter Milan ​។

មួយ​វិញ​ទៀត​អតីត​កីឡាករ Real Madrid ​ក្រោយ​រក​បាន​២​គ្រាប់​បន្ថែម​ទៀត​នៅ​យប់មិញ ​បាន​ធ្វើ​ឱ្យ​រូបគេ​មាន​៣០​គ្រាប់​ហើយ​នា​រដូវ​កាល​នេះ។ ​៣០​គ្រាប់​នេះ គឺ​មាន​កីឡាករ​២​នាក់​កំពុង​កាន់​កាប់ ​ដោយ Ronaldo ​និង Immobile ​។ ការ​ប្រកួត​នៅ​សល់​៤​ប្រកួត​ទៀត ទើប​ចប់​រដូវ​កាល ដូច្នេះ​វា​ល្មម​សម្រាប់​កំណត់​យក​ម្ចាស់​ស្បែក​ជើង​មាស​នៅ Serie A ​រដូវ​កាល​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់