• 2020-07-20 07:24:18
  • បាល់ទាត់

តាម​ដាន​សកម្មភាព​ក្រៅ​ទីលាន​ជំនួប United ប៉ះ​ Chelsea គេ​ធ្វើ​អ្វី​ខ្លះ?

  • 2020-07-20 07:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FA Cup​ រួច​ជា​សម្រេច​ ក្រោយ​យក​ឈ្នះ Manchester United ៣-១ និង​បន្ត​ជួប​ Arsenal ដើម្បី​ប្រជែង​ពាន។

សម្រាប់​ជំនួប​នេះ​មាន​ការ​​រិះគន់​ច្រើន​ចំពោះ​អ្នក​ចាំទី​របស់ United កីឡាករ David de Gea ដោយ​សារ​តែ​បង្ហាញ​ទម្រង់​លេង​មិន​សូវ របូត​ដល់​ទៅ​៣​គ្រាប់។ យ៉ាងណា​លោក Ole Gunnar Solskjaer ​យល់​ឃើញ​ថា De Gea នៅ​តែ​ជា​អ្នក​ចាំ​ទី​សំខាន់​សម្រាប់​ក្រុម។

​ក្រោយ​ពី​ជំនួប​នេះ​ចប់​ឆាណែល​របស់ FA Cup បាន​បញ្ចេញ​វីដេអូ​​ក្រៅ​ទីលាន​របស់​ក្រុម​ទាំង​ពីរ​ថត​ដោយ​កាមេរ៉ា​នៅ​ច្រក​ចេញ​ចូល។ វីដេអូ​ប្រមាណ​ជាង​១២​នាទី​បង្ហាញ​ពី​សកម្មភាព​​ជា​ច្រើន​​របស់​កីឡាករ​ដូច​ជា ការ​មក​ដល់​​ទីលាន ដើរ​ចូល​​ទីលានកម្ដៅ​សាច់​ដុំ​និង​លេង ការ​អូស​កីឡាករ​របួស​ចេញ និង​កីឡាករ​សន្ទនា​គ្នា​ពេល​បញ្ចប់​ការ​ប្រកួត។

តោះ! ទស្សនា​ទាំង​អស់​គ្នា៖

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់