- 2020-07-20 04:27:58
- ប្រដាល់
Baby Shark កំពុងរៀបយុទ្ធសាស្រ្ដ ធ្វើយ៉ាងណាដណ្ដើមខ្សែក្រវាត់ពី Iron Man ឲ្យបាន!
- 2020-07-20 04:27:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Baby Shark កំពុងរៀបយុទ្ធសាស្រ្ដ ធ្វើយ៉ាងណាដណ្ដើមខ្សែក្រវាត់ពី Iron Man ឲ្យបាន!
ចន្លោះមិនឃើញ
Petchdam Petchyindee Academy អតីតម្ចាស់ខ្សែក្រវាត់ Kickboxing ទម្ងន់ Flyweight នៅ ONE កំពុងរៀបចំយុទ្ធសាស្រ្ដដើម្បីដណ្ដើមយកខ្សែក្រវាត់ Muay Thai ទម្ងន់ Flyweight ពី Rodtang Jitmuangnon ឲ្យខាងតែបាន នៅថ្ងៃទី៣១ ខែកក្កដាខាងមុខនេះ ក្នុងព្រឹត្តិការណ៍ ONE: NO SURRENDER។
អ្នកប្រដាល់រហស្សនាម The Baby Shark រូបនេះ បាននិយាយថា៖ "ខ្ញុំគិតថា Rodtang គឺជា superstar មួយរួប ហើយខ្ញុំរីករាយណាស់ដែលមានឱកាសប្រកួតជាមួយ superstar បែបនេះ។ យើងធ្លាប់ប៉ះគ្នា ២ដងរួចមកហើយ ដូច្នេះខ្ញុំដឹងពីគាត់ច្បាស់។ គាត់ល្អ ហើយគ្មានចំណុចខ្សោយនោះទេ ជាពិសេសគឺកណ្ដាប់ដៃដ៏ធ្ងន់។ ការប្រកួតនេះ នឹងប្រើហ្កង់តូច ដូច្នេះខ្ញុំត្រូវប្រយ័ត្នឲ្យមែនទែន។ ប្រកួតលើកមុន ខ្ញុំត្រូវពេញមួយដៃរបស់ Rodtang ទោះអាជ្ញាកណ្ដាលមិនរាប់ តែ១ដៃនោះធ្វើឲ្យខ្ញុំដើរលែងត្រង់ និងត្រូវចាញ់គាត់ដោយពិន្ទុ"។
យ៉ាងណាក្ដី Petchdam ដែលមានអាយុ ២២ឆ្នាំ ដូច Rodtang ដែរនោះ បានបញ្ជាក់ថាខ្លួន បានរៀបចំយុទ្ធសាស្រ្ដរួចអស់ហើយ សម្រាប់ការប្រកួតនេះ។
"គ្រូ Boonberkfah បានបង្ហាត់ខ្ញុំពីរបៀបការពារខ្លួន និងការទាត់ ដូច្នេះខ្ញុំអាចទប់ស្កាត់កណ្ដាប់ដៃរបស់ Rodtang បាន ។ ចំណែកគ្រូ Chatchai Sasakun បានបង្ហាត់ខ្ញុំពីក្បាច់ប្រដាល់ (ដៃ) បន្ថែមដល់ខ្ញុំផងដែរ។ ខ្ញុំមានទំនុកចិត្តថាខ្ញុំនឹងឈ្នះការប្រកួតនេះ ប៉ុន្តែមិនមែនឈ្នះដោយដើរទៅមុខ ថយក្រោយ ដូចអ្វីដែល Rodtang ចង់បាននោះទេ។ ប្រាកដណាស់ ខ្ញុំមិនចូលក្នុងស៊ងរបស់គេនោះទេ"។
គួរបញ្ជាក់ថា កីឡាករទាំង២ គឺជាគូឯកប្រចាំព្រឹត្តិការណ៍ ONE: NO SURRENDER នៅបាងកក ថ្ងៃ៣១ ខែកក្កដា។ ក្រៅពីគូឯកនេះ នៅមាន ៥គូផ្សេងទៀត ដូចខាងក្រោម៖