• 2020-07-20 04:34:52
  • បាល់ទាត់

Zidane ​៖ Real Madrid ​នឹង​ប្រយុទ្ធ​ដល់​វិនាទី​ចុង​ក្រោយ ទល់ Man City ​

  • 2020-07-20 04:34:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​បាន​បញ្ចប់​រដូវ​កាល La Liga ​ហើយ ​ដោយ​លេង​ស្មើ​ក្រុម Leganes ​ក្នុង​លទ្ធផល ២-២ ​និង​ជា​ម្ចាស់​ជើង​ឯក​លីគ​កំពូល​អេស្ប៉ាញ​នេះ​ផង​ដែរ។

​ក្រុម​អធិរាជ​ស​នេះ ​តាំង​ពី​លីគ​បើក​ឡើង​វិញ​មក ពួកគេ​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ឆ្លង​កាត់​១១​ប្រកួត​ចុង​ក្រោយ ​អាច​យក​បាន​៣១​ពិន្ទុ ​និង​ក្លាយ​ជា​ជើង​ឯក La Liga ​។ ​ការ​សម្រេច​គោលដៅ​នេះ​បាន​ហើយ ​ទើប​វា​បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​យ៉ាង​ធំ​សម្រាប់​ក្រុម​របស់​លោក Zidane ​ក្នុង​ការ​វាយ​បក​យក​ឈ្នះ​លើ​ក្រុម Man City ​វិញ​ផង​ដែរ សម្រាប់​ជើង​ទី​២ ​ពាន​រង្វាន់ UEFA Champions League ​។

​Zidane ​បាន​និយាយ​ថា​៖ “យើង​នឹង​បន្ដ​ប្រយុទ្ធ​រហូត​ដល់​វិនាទី​ចុង​ក្រោយ។ ​ពេល​នេះ​យើង​នឹង​សម្រាក​បន្តិច ​ព្រោះ​សប្ដាហ៍​មុន​កីឡាករ​របស់​យើង​ហត់​នឿយ​ខ្លាំង​មែនទែន”។ ​រំលឹក​ថា​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Real Madrid ​បាន​ចាញ់​ក្រុម Man City ​ក្នុង​លទ្ធផល ២-១ ​រួច​មក​ហើយ។ ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុងក្រោយ UCL ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​៧​ខែ​សីហា​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់