- 2020-07-20 02:25:14
- បាល់ទាត់
ត្បិត Barca មិនលើកពាន តែ Messi សម្រេចបានគោលដៅពិសេសមួយ
- 2020-07-20 02:25:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្បិត Barca មិនលើកពាន តែ Messi សម្រេចបានគោលដៅពិសេសមួយ
ចន្លោះមិនឃើញ
Lionel Messi បានឈ្នះស្បែកជើងមាសនៅ La Liga ជាលើកទី៧ ហើយក៏ជាលើកទី៤ជាប់គ្នាដែរ បន្ទាប់ពីរកបាន២គ្រាប់ជួយ Barcelona ឈ្នះ Alaves នៅថ្ងៃផ្ដាច់ព្រ័ត្របញ្ចប់លីគយប់មិញ។
ប្រធានក្រុមរបស់ Barca រូបនេះបានបញ្ចប់រដូវកាលមាន២៥គ្រាប់ ដាច់៤គ្រាប់ពីខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Karim Benzema។ សម្រាប់ការប្រកួតយប់មិញនេះមិនសំខាន់ឡើយសម្រាប់ Barcelona ដោយសារតែ Madrid បានគ្រងពាន La Liga បាត់ទៅហើយ។
សម្រាប់៥គ្រាប់របស់ Barcelona ធ្វើបានដោយ Messi ២គ្រាប់ម្នាក់ឯងនិង Ansu Fati, Luis Suarez និង Nelson Semedo រកបានម្នាក់មួយគ្រាប់។ នេះជាលើកដំបូងហើយដែលអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ La Liga រកបានតិចជាង៣០គ្រាប់ ចាប់តាំងពី Daniel Guiza របស់ Mallorca ធ្វើបានកាលពី១២ឆ្នាំមុន៕