• 2020-07-17 04:29:21
  • បាល់ទាត់

Pogba ​ជឿ​ថា​ឆ្នាំ​នេះ Man Utd ​អាច​ឈ្នះ FA Cup ​និង Europa League ​បាន​

  • 2020-07-17 04:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ Paul Pogba ​មាន​ទំនុក​ចិត្ត​ថា​ក្រុម Manchester United ​នៅ​រដូវ​កាល​នេះ ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ FA Cup ​និង Europa League ​បាន​។

​បិសាច​ក្រហម​នៅ​យប់មិញ​នេះ ​បាន​យក​ឈ្នះ​លើ​ក្រុម​ Crystal Palace ​ក្នុង​លទ្ធផល ២-០ ​បន្ដ​ក្ដី​សង្ឃឹម​ចូល Top4 ​បាន​នៅ​រដូវ​កាល​នេះ។ ​ខណៈ​ដែល​ក្រុម​មួយ​នេះ ក៏​នៅ​សល់​ពាន​រង្វាន់​២​ទៀត​ដែល​ពួកគេ​អាច​នឹង​មាន​ឱកាស​ឈ្នះ​បាន​ផង​ដែរ គឺ FA Cup ​និង Europa League ​។ FA Cup ​ក្រុម Man Utd ​ត្រូវ​ប៉ះ Chelsea ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ស្រប​ពេល Europa League ​វិញ ​ពួកគេ​ក៏​បាន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ជើង​ទី​២​ផង​ដែរ។

​សម្រាប់​ទម្រង់​លេង​ល្អ​នៅ​រដូវ​កាល​នេះ ​បាន​ធ្វើ​ឱ្យ Pogba ​មាន​ទំនុកចិត្ត​ថា​ក្រុម Man Utd ​នឹង​អាច​ឈ្នះ​ពាន​រង្វាន់​បាន​ខ្លះ​មិន​ខាន​សម្រាប់​ពាន​ដែល​ត្រូវ​លេង​ខាង​មុខ​នេះ។ ​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ និយាយ​ថា​៖ “យើង​ចង់​ឈ្នះ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់។ យើង​ចង់​ឈ្នះ FA Cup ​និង Europa League ​។ ឆ្នាំ​មុន​យើង​មិន​បាន​ឈ្នះ​ពាន​អ្វី​នោះ​ទេ ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ទទេ​តែ​ម្ដង”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់