• 2020-07-17 03:41:52
  • បាល់ទាត់

មេ Crystal Palace៖ VAR ខូច​មែន?

  • 2020-07-17 03:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Crystal Palace លោក Steve Parish បានបង្ហាញ​អារម្មណ៍មិន​សប្បាយ​ចិត្ត​ ពេល VAR មិន​ផ្ដល់​បាល់​ពិន័យ​១១​ម៉ែត្រ​ឱ្យ​ក្រុម​ខ្លួន បន្ទាប់​​ពី Victor Lindelof ខ្សែ​ការពារ Manchester United បង្ក​កំហុស​លើ​ខ្សែ​ប្រយុទ្ធ Wilfried Zaha ក្នុង​ប្រអប់​គ្រោះថ្នាក់​នៅ​តង់​ទី​មួយ មុន​គ្រាប់​បាល់​បិសាច​ក្រហម​កើត​ឡើង​។

លោក Steve Parish

លោក Parish បាន​សួរ​ធ្ងន់​​មួយ​​​លើ​បណ្ដាញ​សង្គម Twitter ថា ៖ «តើ​វា​ខូច​មែន?»

មតិ​ជា​ច្រើន​លើក​ឡើង​ថា Crystal គួរ​តែ​បាន​បាល់​ប៉េណាល់ទី ហើយ​ក្នុង​នោះ​អតីត​ខ្សែ​ការពារ Man Utd លោកFerdinand មួយ​រូប​ផង​ដែរ។ ចំណែក​អ្នកចាត់ការ​ក្រុម​លោក Roy Hodgson ក៏​មិន​សប្បាយ​ចិត្ត​ដូច​គ្នា បន្ទាប់​បន្ទាប់​ពី VAR មិន​ឱ្យ​បាល់​ពីរ​លើក​ដល់​ក្រុម​​លោក។ មតិ​ខ្លះ​ទៀត​ថា VAR ពិត​ជា​ចិត្ត​ល្អ និង​លំអៀង​ទៅ​ខាង​ក្រុម​​បិសាច​ក្រហម។

កាល​ពី​យប់មិញក្រុមភ្ញៀវ Manchester United លត់ក្រុមម្ចាស់ផ្ទះ Palcace ២-០ ដោយ​បាន​ដោយRashford នៅ​នាទី45+1 និង Martial នៅ​នាទី ៧៨​៕

ទស្សនា​វីដេអូ!

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់