• 2020-07-17 02:40:09
  • បាល់ទាត់

Setien កំពុង​បារម្ភ​បាត់​កៅអី ពេល Champions League ចាប់​ផ្ដើម

  • 2020-07-17 02:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មិន​អាច​លើក​ពាន Li Liga គ្រូ​បង្វឹក Setien មិន​ច្បាស់​ពី​អនាគត​របស់​ខ្លួន​ថាអាច​នឹង​នៅ​ដឹក​នាំ Barcelona លេង Champions League ទៀត​ឬ​យ៉ាង​ណា​ទេ ខណៈ​ពាន​មួយ​នេះ​នឹង​ចាប់​ផ្ដើម​ នៅ​ខែ​សីហា​ខាង​មុខ។

“ខ្ញុំ​សង្ឃឹម​​ធ្វើ​ជា​គ្រូ Barcelona ក្នុង​ការ​ប្រកួត Champions League ប៉ុន្តែ​ ខ្ញុំ​​មិន​ដឹង​ទេ"។

សម្ដី​របស់​លោក Setien បាន​ធ្វើ​ឡើង​ក្រោយ​ឃើញ​គូ​ប្រជែង​​ស្លាប់​រស់ Real Madrid ផ្ដួល Villarreal  ក្នុង​លទ្ធផល​ ២-១ លើក​ពាន Li Liga កាល​ពី​យប់មិញ។

ក្លឹប​អ្នកមាន​បុណ្យ​ឥឡូវ​​នេះ នៅ​សល់​តែ​ពាន Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​មួយ​ប៉ុណ្ណោះ ហើយ​ពួកគេ​នឹង​ត្រូវ​ប្រកួត​ជើង​ទី​២ទល់​នឹង​ក្រុម Napoli ក្នុង​ទីក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់នៅ​ខែ​ក្រោយ​​៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់