- 2020-07-16 13:06:09
- បាល់ទាត់
Zidane ទទូចថា ទំនាក់ទំនងជាមួយ Bale នៅតែល្អទោះ Bale បញ្ចេញសកម្មភាពប្លែកៗមួយរយៈចុងក្រោយ
- 2020-07-16 13:06:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane ទទូចថា ទំនាក់ទំនងជាមួយ Bale នៅតែល្អទោះ Bale បញ្ចេញសកម្មភាពប្លែកៗមួយរយៈចុងក្រោយ
ចន្លោះមិនឃើញ
គ្រូបង្គោលក្លឹប Real Madrid លោក Zinedine Zidane បាននិយាយកាលពីពេលថ្មីៗនេះថា ទោះសារព័ត៌មានជាច្រើនខំចុះផ្សាយបំបែកបំបាក់យ៉ាងណា ក៏ទំនាក់ទំនងលោក និង Gareth Bale នៅតែល្អដូចធម្មតាអញ្ចឹង។
លោក Zidane បាននិយាយថា៖" ម៉េចសួរតែរឿង Bale ដដែលៗអញ្ចឹង។ ដូចធ្លាប់បាននិយាយអញ្ចឹង ពួកយើងអត់មានអីទេ ពួកយើងចាប់អារម្មណ៍លើតែការប្រកួតទេ Bale ក៏អញ្ចឹងដែរ។ "
គ្រូបង្គោលរូបនេះបានបន្តថា៖" ទោះពួកសារព័ត៌មានជាច្រើនខំចុះផ្សាយបំបែកបំបាក់យ៉ាងក៏ដោយ ក៏មិនអាចទៅរួចបានដែរ។ “
Zidane បានបន្ថែមថា អស់លោកអាចសួរដដែលៗបាន តែចម្លើយខ្ញុំក៏ដដែលដែរ ព្រោះថាគោលដៅពួកយើងរួមគ្នា គឺចង់ឈ្នះតែពាន La Liga និងពានផ្សេងៗជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា នៅប៉ុន្មានប្រកួតចុងក្រោយនេះ Bale មិនបានចូលរួមក្នុងការប្រកួតសោះ ដែលជាហេតុដែលសារព័ត៌មានជាច្រើន ចុះផ្សាយសួរនាំពីទំនាក់ទំនងរបស់គេនឹងលោក Zidane បែបនេះ៕